ព្រះមហាក្សត្រិយានីអេសធើរ ជាកូនរបស់លោកអប៊ីសាយ និងលោកម៉ាដេកាយ ដែលជាជនជាតិយូដាបានចងក្រងលិខិតមួយទៀត តាមអំណាចដែលលោកមាន ដើម្បីបញ្ជាក់ពីលើលិខិតមុន ស្ដីអំពីបុណ្យពួរីម។ គេបានផ្ញើលិខិតនេះទៅជនជាតិយូដាទាំងអស់ ដែលរស់នៅតាមអាណាខេត្តទាំងមួយរយម្ភៃប្រាំពីររបស់ព្រះចៅអហាស៊ូរុស ព្រមទាំងពាក្យជូនពរឲ្យបានប្រកបដោយសេចក្ដីសុខក្សេមក្សាន្តផង។ ជនជាតិយូដា និងពូជពង្សរបស់គេ ត្រូវប្រារព្ធពិធីបុណ្យពួរីម ស្របតាមសេចក្ដីដែលលោកម៉ាដេកាយ ជាជនជាតិយូដា និងព្រះមហាក្សត្រិយានីអេសធើរបានបង្គាប់ តាមថ្ងៃកំណត់ ដូចប្រារព្ធពិធីតមអាហារ និងបុណ្យជយឃោសដែរ។ រាជបញ្ជារបស់ព្រះនាងអេសធើរជាមូលដ្ឋាននៃពិធីបុណ្យពួរីម ហើយគេក៏បានចងក្រងទុកក្នុងកណ្ឌគម្ពីរនេះ។
អាន នាងអេសធើរ 9
ស្ដាប់នូវ នាងអេសធើរ 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងអេសធើរ 9:29-32
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ