នាងអេសធើរ 9:29-32

នាងអេសធើរ 9:29-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី ជា​បុត្រី​អ័ប៊ី‌ហែល ព្រម​ទាំង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា បាន​សរសេរ​សំបុត្រ​មួយ​ទៀត តាម​អំណាច​ដែល​លោក​មាន ដើម្បី​បញ្ជាក់​ពី​លើ​សំបុត្រ​ទីពីរ អំ​ពី​បុណ្យ​ពួរីម។ លោក​ក៏​ផ្ញើ​សំបុត្រ​ទៅ​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ក្នុង​អាណា​ខេត្ត​ទាំង​មួយ​រយ​ម្ភៃ​ប្រាំពីរ ក្នុង​នគរ​របស់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ដោយ​ពាក្យ​ជូន​ពរ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត និង​ស្រគត់​ស្រគំ ហើយ​ឲ្យ​ប្រារព្ធ​ថ្ងៃ​បុណ្យ​ពួរីម តាម​វេលា​កំណត់ ដូច​ម៉ា‌ដេកាយ​ជា​សាសន៍​យូដា និង​ព្រះ​នាង​អេសធើរ​ជា​អគ្គ‌មហេសី​បាន​តម្រូវ​ដល់​គេ ដូច​ជា​គេ​បាន​តម្រូវ​សម្រាប់​ខ្លួន​គេ និង​កូន​ចៅ​របស់​គេ ខាង​ឯ​ដំណើរ​តម​អាហារ និង​ការ​កាន់​ទុក្ខ​របស់​គេ​ដែរ។ រាជ​បញ្ជា​របស់​ព្រះ‌នាង​អេសធើរ បាន​បញ្ជាក់​អំ‌ពី​ពិ‌ធី​ប្រារព្ធ​បុណ្យ​ពួរីម ហើយ​រាជ​បញ្ជា​នោះ​ត្រូវ​បាន​កត់​ត្រា​ទុក​ក្នុង​សៀវភៅ។

ចែក​រំលែក
អាន នាងអេសធើរ 9

នាងអេសធើរ 9:29-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ ជា​កូន​របស់​លោក​អប៊ី‌សាយ និង​លោក​ម៉ាដេ‌កាយ ដែល​ជា​ជន‌ជាតិ​យូដា​បាន​ចង​ក្រង​លិខិត​មួយ​ទៀត តាម​អំណាច​ដែល​លោក​មាន ដើម្បី​បញ្ជាក់​ពី​លើ​លិខិត​មុន ស្ដី​អំពី​បុណ្យ​ពួរីម។ គេ​បាន​ផ្ញើ​លិខិត​នេះ​ទៅ​ជន‌ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​តាម​អាណា‌ខេត្ត​ទាំង​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ​របស់​ព្រះចៅ​អហា‌ស៊ូរុស ព្រម​ទាំង​ពាក្យ​ជូន​ពរ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ក្សេម‌ក្សាន្ត​ផង។ ជន‌ជាតិ​យូដា និង​ពូជ‌ពង្ស​របស់​គេ ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ពួរីម ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ាដេ‌កាយ ជា​ជន‌ជាតិ​យូដា និង​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ​បាន​បង្គាប់ តាម​ថ្ងៃ​កំណត់ ដូច​ប្រារព្ធ​ពិធី​តម​អាហារ និង​បុណ្យ​ជយ‌ឃោស​ដែរ។ រាជ​បញ្ជា​របស់​ព្រះ‌នាង​អេសធើរ​ជា​មូល‌ដ្ឋាន​នៃ​ពិធី​បុណ្យ​ពួរីម ហើយ​គេ​ក៏​បាន​ចង​ក្រង​ទុក​ក្នុង​កណ្ឌ​គម្ពីរ​នេះ។

ចែក​រំលែក
អាន នាងអេសធើរ 9

នាងអេសធើរ 9:29-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ អេសធើរ ដ៏​ជា​អគ្គ‌មហេសី ជា​បុត្រី​អ័ប៊ី‌ហែល ព្រម​ទាំង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា ក៏​សរសេរ​ម្តង​ទៀត ផ្ញើ​ទៅ​ដោយ​អាង​គ្រប់​អំណាច​របស់​ខ្លួន ដើម្បី​នឹង​តាំង​សំបុត្រ​ពី​បុណ្យ​ពោរ​នោះ ទុក​ជា​ច្បាប់​ត​ទៅ លោក​ក៏​ផ្ញើ​សំបុត្រ​ទៅ​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ក្នុង​អាណា​ខេត្ត​ទាំង​១២៧​នៃ​នគរ​របស់​អ័ហា‌ស៊ូរុស មាន​ទាំង​ពាក្យ​ស្រគត់‌ស្រគំ នឹង​ពាក្យ​ដ៏​ទៀង​ត្រង់​ពិត​ផង ដើម្បី​នឹង​បញ្ជាក់​ថ្ងៃ​បុណ្យ​ពោរ នៅ​វេលា​កំណត់ ដូច​ជា​ម៉ា‌ដេកាយ ជា​សាសន៍​យូដា នឹង​អេសធើរ អគ្គ‌មហេសី​បាន​តាំង​ឡើង​ដល់​គេ​ហើយ ដូច​ជា​គេ​ក៏​បាន​តាំង​ឡើង​សំរាប់​ខ្លួន​គេ នឹង​កូន​ចៅ​គេ​ត​ទៅ ខាង​ឯ​ដំណើរ​ការ​តម​អត់ នឹង​អំពាវ‌នាវ​របស់​គេ​ដែរ ដូច្នេះ ក្រិត្យ​របស់​ព្រះ‌នាង​អេសធើរ​បាន​បញ្ជាក់​ពី​របៀប​បុណ្យ​ពោរ​នោះ ហើយ​ក្រិត្យ​នោះ​ក៏​បាន​កត់​ចុះ​ទុក​ក្នុង​សៀវភៅ។

ចែក​រំលែក
អាន នាងអេសធើរ 9