តើនរណាដូចអ្នកប្រាជ្ញ តើនរណាអាចពន្យល់ព្រឹត្តិការណ៍ផ្សេងៗបាន? ប្រាជ្ញារបស់មនុស្សធ្វើឲ្យផ្ទៃមុខរបស់គេភ្លឺថ្លា ព្រមទាំងបំផ្លាស់បំប្រែទឹកមុខដ៏មួហ្មងរបស់គេផង។ ចូរប្រព្រឹត្តតាមពាក្យរបស់ស្ដេច ដោយយល់ពាក្យដែលយើងបានសច្ចាចំពោះព្រះជាម្ចាស់ កុំបោះបង់ចោលស្ដេចឲ្យសោះ ហើយក៏កុំតាំងចិត្តមានះប្រព្រឹត្តអំពើដែលស្ដេចមិនគាប់ព្រះហឫទ័យដែរ ដ្បិតស្ដេចអាចធ្វើអ្វីៗបានទាំងអស់តាមព្រះរាជបំណង។ ស្ដេចមានរាជឱង្ការយ៉ាងណាក្ដី ក៏សុទ្ធតែមានអំណាច។ គ្មាននរណាអាចសួរស្ដេចថា “ហេតុអ្វីបានជាព្រះករុណាធ្វើដូច្នេះ” បានឡើយ។ អ្នកធ្វើតាមបទបញ្ជា មិនដែលជួបនឹងទុក្ខទោសឡើយ។ ចិត្តរបស់មនុស្សមានប្រាជ្ញាតែងតែចេះសម្គាល់មើលកាលៈទេសៈ និងការវិនិច្ឆ័យ។ អ្វីៗទាំងអស់ដែលមនុស្សប្រព្រឹត្តនឹងត្រូវទទួលការវិនិច្ឆ័យ នៅពេលអំពើអាក្រក់របស់មនុស្សកើនដល់កម្រិត។ មនុស្សពុំអាចដឹងហេតុការណ៍ដែលនឹងកើតមាននៅអនាគតកាលបានឡើយ គ្មាននរណាម្នាក់ប្រាប់ឲ្យគេដឹងទេ។ មនុស្សគ្មានអំណាចនឹងឃាត់ដង្ហើមជីវិតរបស់ខ្លួនបានឡើយ ហើយក៏ពុំអាចពន្យារថ្ងៃស្លាប់របស់ខ្លួនបានដែរ។ គ្មាននរណាម្នាក់អាចគេចផុតពីការតយុទ្ធទេ រីឯអំពើអាក្រក់ពុំអាចជួយមនុស្សដែលប្រព្រឹត្តអាក្រក់ ឲ្យរួចជីវិតបានជាដាច់ខាត។ ពេលខ្ញុំសង្កេតមើលកិច្ចការទាំងប៉ុន្មានដែលមនុស្សប្រព្រឹត្តនៅលើផែនដី ខ្ញុំយល់ឃើញដូចតទៅនេះ: មានពេលខ្លះ មនុស្សត្រួតត្រាលើមនុស្សដូចគ្នា ដែលធ្វើឲ្យគេរងទុក្ខវេទនា។
អាន សាស្ដា 8
ស្ដាប់នូវ សាស្ដា 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្ដា 8:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ