កេរ្តិ៍ឈ្មោះល្អ ប្រសើរជាងទឹកអប់ដ៏ក្រអូប ហើយថ្ងៃស្លាប់ ក៏ប្រសើរជាងថ្ងៃកើតដែរ។ ចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ប្រសើរជាងចូលទៅក្នុងផ្ទះដែលគេជប់លៀង ដ្បិតអ្នកដែលនៅរស់ត្រូវចងចាំថា សេចក្ដីស្លាប់ ជាចុងបញ្ចប់របស់មនុស្សគ្រប់ៗរូប។ ទុក្ខព្រួយប្រសើរជាងសើចសប្បាយ ដ្បិតទឹកមុខក្រៀមក្រំអាចបង្កប់នូវ ចិត្តអរសប្បាយ។ មនុស្សមានប្រាជ្ញាតែងចូលចិត្ត នៅជាមួយអ្នកមានទុក្ខ រីឯមនុស្សលេលាចូលចិត្តតែកន្លែងណា ដែលមានការសប្បាយ។ ស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញា ប្រសើរជាងស្ដាប់ពាក្យបញ្ចើចបញ្ចើរបស់ មនុស្សល្ងីល្ងើ។ សំណើចរបស់មនុស្សលេលាប្រៀបបីដូចជា ស្នូរបន្លាដែលឆេះនៅពីក្រោមឆ្នាំង។ ត្រង់នេះក៏ឥតបានការអ្វីដែរ។ ពេលណាអ្នកប្រាជ្ញប្រើអំណាច សង្កត់សង្កិនអ្នកដទៃ អ្នកប្រាជ្ញនោះក្លាយទៅជាមនុស្សលេលា ហើយសំណូកក៏រមែងធ្វើឲ្យ មនុស្សពុករលួយដែរ។ បង្ហើយការងារអ្វីមួយ វិសេសជាងចាប់ផ្ដើម ចិត្តអត់ធ្មត់ ក៏វិសេសជាងចិត្តអួតបំប៉ោងដែរ។ កុំឆាប់មានចិត្តមួម៉ៅឡើយ ដ្បិតមានតែមនុស្សលេលាប៉ុណ្ណោះ ដែលរហ័សមួម៉ៅ។ មិនត្រូវពោលថា «ហេតុអ្វីបានសម័យបុរាណប្រសើរជាងសព្វថ្ងៃ?» ដ្បិតសំណួរបែបនេះមិនមែនមកពីប្រាជ្ញាទេ។ ប្រាជ្ញាមានតម្លៃដូចកេរមត៌ក ហើយតែងតែផ្ដល់ផលប្រយោជន៍ឲ្យមនុស្សគ្រប់ៗរូប។ ស្ថិតនៅក្រោមម្លប់ប្រាជ្ញាក៏ដូចជាស្ថិតនៅក្រោមម្លប់របស់ប្រាក់ដែរ។ គុណប្រយោជន៍នៃចំណេះដឹងមានដូចតទៅ: ប្រាជ្ញាតែងតែផ្ដល់អាយុយឺនយូរដល់អ្នកដែលមានប្រាជ្ញា។ ចូរសង្កេតមើលកិច្ចការដែលព្រះជាម្ចាស់ធ្វើ។ អ្វីៗដែលព្រះអង្គធ្វើឲ្យកោង នោះគ្មាននរណាអាចពត់ឲ្យត្រង់បានឡើយ។ នៅថ្ងៃមានសុភមង្គល ចូរសប្បាយរីករាយ ហើយនៅថ្ងៃមានទុក្ខវេទនា ចូររិះគិតពិចារណា។ ព្រះជាម្ចាស់ធ្វើឲ្យមានសុភមង្គល និងទុក្ខវេទនា ដើម្បីកុំឲ្យមនុស្សដឹងថា អនាគតនឹងទៅជាយ៉ាងណា។
អាន សាស្ដា 7
ស្ដាប់នូវ សាស្ដា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្ដា 7:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ