មនុស្សពីរនាក់ប្រសើរជាងមនុស្សតែម្នាក់ ដ្បិតកិច្ចការដែលអ្នកទាំងពីរធ្វើរួមគ្នា រមែងបានទទួលផលច្រើនជាង។ ប្រសិនបើម្នាក់ដួល ម្នាក់ទៀតជួយលើក។ រីឯមនុស្សដែលនៅតែម្នាក់ឯង មុខជាវេទនាពុំខាន ព្រោះពេលគេដួល គ្មាននរណាជួយលើកទេ! មួយវិញទៀត បើមនុស្សពីរនាក់ដេកជាមួយគ្នា នោះគេបានកក់ក្ដៅ។ ចំណែកឯមនុស្សដែលនៅតែម្នាក់ឯងវិញ ធ្វើម្ដេចឲ្យកក់ក្ដៅកើត? មនុស្សម្នាក់អាចវាយមនុស្សម្នាក់ទៀតឈ្នះ តែបើមានពីរនាក់ព្រួតគ្នា អ្នកនោះពុំអាចឈ្នះបានឡើយ។ ពួរដែលវេញដោយខ្សែបីសសៃ មិនងាយដាច់ទេ។ ក្មេងប្រុសម្នាក់ក្រីក្រ តែមានប្រាជ្ញា នោះប្រសើរជាងស្ដេចមួយអង្គដែលមានវ័យចាស់ជរា ហើយល្ងីល្ងើ មិនព្រមទទួលយោបល់ពីអ្នកដទៃ។ ក្មេងប្រុសនោះអាចចេញពីទីឃុំឃាំង ឡើងគ្រងរាជ្យបាន ទោះបីគេកើតមកជាអ្នកក្រក្នុងនគររបស់ខ្លួនក្ដី។ ខ្ញុំឃើញមនុស្សទាំងអស់ដែលមានជីវិត និងមានចលនា នៅលើផែនដី លើកគ្នាទៅហែហមក្មេងប្រុស ដែលឡើងគ្រងរាជ្យជំនួសស្ដេចចាស់។ ក្មេងប្រុសនោះនឹងធ្វើជាមគ្គទេសក៍លើប្រជាជន ដែលច្រើនឥតគណនា។ ប៉ុន្តែ មនុស្សនៅជំនាន់ក្រោយៗមិនចាប់អារម្មណ៍នឹងស្ដេចនោះទេ។ ត្រង់នេះទៀតក៏ឥតបានការ ដូចដេញចាប់ខ្យល់។
អាន សាស្ដា 4
ស្ដាប់នូវ សាស្ដា 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្ដា 4:9-16
5 Days
Strong marriages don’t just develop automatically. Our hope is that you’ll discover the attitudes, the values and the habits that are needed to build a healthy and strong marriage that will last a lifetime. This 5-day plan is adapted from The Pre-Marriage Course created by Nicky and Sila Lee, authors of The Marriage Book.
12 ថ្ងៃ។
សាស្ដាគឺជាជីវប្រវត្តិដ៏អស្ចារ្យនៃជីវិតរបស់សាឡូម៉ូន នៅពេលដែលគាត់កំពុងព្យាយាមសប្បាយរីករាយដោយគ្មានព្រះ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈសាស្ដា អ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ