អ្នកជីករណ្ដៅរមែងធ្លាក់ទៅក្នុងរណ្ដៅនោះ រីឯអ្នកដែលទម្លុះជញ្ជាំង រមែងត្រូវពស់ចឹក។ អ្នកគាស់ថ្មរមែងត្រូវរបួស ហើយអ្នកពុសអុសក៏ប្រឈមមុខនឹងគ្រោះថ្នាក់ដែរ។ ប្រសិនបើមិនសំលៀងពូថៅដែលមានមុខរឹលទេ នោះត្រូវប្រើកម្លាំងជាច្រើន។ រីឯប្រាជ្ញាវិញតែងតែនាំឲ្យសម្រេចជោគជ័យ។ ប្រសិនបើគ្រូអាលម្ពាយបណ្ដោយឲ្យពស់ចឹក តើការសូត្ររបៀនដាក់ពស់នោះមានប្រយោជន៍អ្វី? ពាក្យសម្ដីរបស់អ្នកប្រាជ្ញរមែងធ្វើឲ្យអ្នកដទៃពេញចិត្ត តែពាក្យសម្ដីរបស់មនុស្សល្ងីល្ងើរមែងបណ្ដាលឲ្យខ្លួនវិនាស។ មុនដំបូងពាក្យសម្ដីរបស់គេគ្រាន់តែល្ងីល្ងើប៉ុណ្ណោះ លុះដល់ទីបំផុត ក៏ក្លាយទៅជាការលេលាដ៏អាស្រូវ។ មនុស្សល្ងីល្ងើរមែងនិយាយមិនចេះចប់មិនចេះហើយ។ មនុស្សមិនអាចស្គាល់ពីអ្វីៗដែលនឹងកើតមានទេ ហើយក៏គ្មាននរណាប្រាប់ឲ្យគេដឹងអំពីហេតុការណ៍ដែលកើតមានក្រោយពេលគេស្លាប់ដែរ។ កិច្ចការរបស់មនុស្សល្ងីល្ងើបណ្ដាលឲ្យខ្លួនហត់នឿយ សូម្បីតែផ្លូវចូលទៅកាន់ទីក្រុង ក៏គេរកមិនឃើញដែរ។
អាន សាស្ដា 10
ស្ដាប់នូវ សាស្ដា 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្ដា 10:8-15
12 ថ្ងៃ។
សាស្ដាគឺជាជីវប្រវត្តិដ៏អស្ចារ្យនៃជីវិតរបស់សាឡូម៉ូន នៅពេលដែលគាត់កំពុងព្យាយាមសប្បាយរីករាយដោយគ្មានព្រះ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈសាស្ដា អ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ