សាស្ដា 10:8-15

សាស្ដា 10:8-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ណា​ដែល​ជីក​រណ្តៅ នឹង​ត្រូវ​ធ្លាក់​ចុះ​ក្នុង​រណ្តៅ​នោះ​ឯង ហើយ​អ្នក​ណា​ដែល​ទម្លុះ​កំផែង​គេ សត្វ​ពស់​នឹង​ចឹក​ខ្លួន។ អ្នក​ណា​ដែល​រើ​ថ្ម​ចេញ នឹង​ត្រូវ​របួស​ដោយ​ថ្ម​នោះ ហើយ​អ្នក​ណា​ដែល​ពុះ​ឧស ក៏​មាន​អន្តរាយ​ដោយ‌សារ​ការ​នោះ​ឯង។ បើ​ដែក​រិល ម្ចាស់​មិន​សំលៀង​មុខ​ទេ នោះ​ត្រូវ​តែ​បព្ចោញ​កម្លាំង​ខ្លាំង រីឯ​ប្រាជ្ញា​តែង​ជួយ​ឲ្យ​មាន​ជោគជ័យ។ បើ​ពស់​បាន​ចឹក​មុន​ដែល​គ្រូ​អាយ‌លម្ពាយ​មក មាន​ប្រយោជន៍​អ្វី​ដល់​គ្រូ​អាយ‌លម្ពាយ​នោះ? ឯ​ពាក្យ​ដែល​ចេញ​ពី​មាត់ របស់​មនុស្ស​មាន​ប្រាជ្ញា នោះ​សុទ្ធ​តែ​ប្រកប​ដោយ​គុណ តែ​បបូរ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​នឹង​ពន្លិច​ខ្លួន​វិញ កាល​ចាប់​ផ្តើម​បព្ចោញ​ពាក្យ នោះ​សុទ្ធ​តែ​ជា​ពាក្យ​ល្ងី‌ល្ងើ តែ​ដល់​ចុង​បំផុត​ពាក្យ​សម្ដី វា​ជា​សេចក្ដី​ចម្កួត​យ៉ាង​សហ័ស មនុស្ស​ល្ងី‌ល្ងើ​ក៏​ពង្រីក​ពាក្យ​ពោល​ជា​ច្រើន ឯ​មនុស្ស​លោក​គេ​មិន​ដឹង​ជា​នឹង​កើត​មាន​អ្វី​ទេ ហើយ​ការ​អ្វី​ដែល​នឹង​កើត​មក​ខាង​ក្រោយ​ខ្លួន នោះ​តើ​អ្នក​ណា​នឹង​ថ្លែង​ប្រាប់​បាន ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​ខំ​ធ្វើ នោះ​ធ្វើ​ឲ្យ​ខ្លួន​នឿយ​ហត់​គ្រប់​គ្នា ព្រោះ​គេ​មិន​ដឹង​ទៅ​ឯ​ទី​ក្រុង​តាម​ផ្លូវ​ណា​ទេ។

ចែក​រំលែក
អាន សាស្ដា 10

សាស្ដា 10:8-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ជីក​រណ្ដៅ​រមែង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ រីឯ​អ្នក​ដែល​ទម្លុះ​ជញ្ជាំង រមែង​ត្រូវ​ពស់​ចឹក។ អ្នក​គាស់​ថ្ម​រមែង​ត្រូវ​របួស ហើយ​អ្នក​ពុស​អុស​ក៏​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដែរ។ ប្រសិន​បើ​មិន​សំលៀង​ពូថៅ​ដែល​មាន​មុខ​រឹល​ទេ នោះ​ត្រូវ​ប្រើ​កម្លាំង​ជា​ច្រើន។ រីឯ​ប្រាជ្ញា​វិញ​តែងតែ​នាំ​ឲ្យ​សម្រេច​ជោគ‌ជ័យ។ ប្រសិន​បើ​គ្រូ​អាលម្ពាយ​បណ្ដោយ​ឲ្យ​ពស់​ចឹក តើ​ការ​សូត្រ​របៀន​ដាក់​ពស់​នោះ​មាន​ប្រយោជន៍​អ្វី? ពាក្យ​សម្ដី​របស់​អ្នក​ប្រាជ្ញ​រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្ត តែ​ពាក្យ​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​រមែង​បណ្ដាល​ឲ្យ​ខ្លួន​វិនាស។ មុន​ដំបូង​ពាក្យ​សម្ដី​របស់​គេ​គ្រាន់​តែ​ល្ងី‌ល្ងើ​ប៉ុណ្ណោះ លុះ​ដល់​ទី​បំផុត ក៏​ក្លាយ​ទៅ​ជា​ការ​លេលា​ដ៏​អាស្រូវ។ មនុស្ស​ល្ងី‌ល្ងើ​រមែង​និយាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ មនុស្ស​មិន​អាច​ស្គាល់​ពី​អ្វីៗ​ដែល​នឹង​កើត​មាន​ទេ ហើយ​ក៏​គ្មាន​នរណា​ប្រាប់​ឲ្យ​គេ​ដឹង​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ក្រោយ​ពេល​គេ​ស្លាប់​ដែរ។ កិច្ចការ​របស់​មនុស្ស​ល្ងី‌ល្ងើ​បណ្ដាល​ឲ្យ​ខ្លួន​ហត់‌នឿយ សូម្បី​តែ​ផ្លូវ​ចូល​ទៅ​កាន់​ទីក្រុង ក៏​គេ​រក​មិន​ឃើញ​ដែរ។

ចែក​រំលែក
អាន សាស្ដា 10

សាស្ដា 10:8-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​ណា​ដែល​ជីក​រណ្តៅ នោះ​នឹង​ធ្លាក់​ចុះ​ក្នុង​រណ្តៅ​នោះ​ឯង ហើយ​អ្នក​ណា​ដែល​ទំលុះ​កំផែង​គេ នោះ​សត្វ​ពស់​នឹង​ចឹក​ខ្លួន អ្នក​ណា​ដែល​រើ​ថ្ម​ចេញ នោះ​នឹង​ត្រូវ​របួស​ដោយ​ថ្ម​នោះ ហើយ​អ្នក​ណា​ដែល​ពុះ​ឧស នោះ​ក៏​មាន​អន្តរាយ​ដោយ‌សារ​ការ​នោះ​ឯង បើ​ដែក​រិល​ហើយ ម្ចាស់​មិន​សំលៀង​មុខ​ទេ នោះ​ត្រូវ​តែ​បព្ចោញ​កំឡាំង​លើស​ជាង​ទៅ​ទៀត ឯ​ប្រាជ្ញា​មាន​ប្រយោជន៍​នឹង​ដំរង់​ការ បើ​ពស់​បាន​ចឹក​មុន​ដែល​គ្រូ​អាយ‌លម្ពាយ​មក នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដោយ​គ្រូ​អាយ‌លម្ពាយ។ ឯ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​មនុស្ស​មាន​ប្រាជ្ញា នោះ​សុទ្ធ​តែ​ប្រកប​ដោយ​គុណ តែ​បបូរ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​នឹង​ពន្លិច​ខ្លួន​វិញ កាល​ចាប់​ផ្តើម​បព្ចោញ​ពាក្យ នោះ​សុទ្ធ​តែ​ជា​ពាក្យ​ល្ងី‌ល្ងើ តែ​ដល់​ចុង​បំផុត​ពាក្យ​សំដី​វា​ជា​សេចក្ដី​ចំកួត​យ៉ាង​សហ័ស មនុស្ស​ល្ងី‌ល្ងើ​ក៏​ពង្រីក​ពាក្យ​ពោល​ជា​ច្រើន ឯ​មនុស្ស​លោក​គេ​មិន​ដឹង​ជា​នឹង​កើត​មាន​អ្វី​ទេ ហើយ​ការ​អ្វី​ដែល​នឹង​កើត​មក​ខាង​ក្រោយ​ខ្លួន នោះ​តើ​អ្នក​ណា​នឹង​ថ្លែង​ប្រាប់​បាន ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​ខំ​ធ្វើ នោះ​ធ្វើ​ឲ្យ​ខ្លួន​នឿយ‌ហត់​គ្រប់​គ្នា ពី​ព្រោះ​គេ​មិន​ដឹង​ទៅ​ឯ​ទី​ក្រុង​តាម​ផ្លូវ​ណា​ទេ។

ចែក​រំលែក
អាន សាស្ដា 10