នៅថ្ងៃមុខ ប្រសិនបើកូនរបស់អ្នកសួរថា: តើដំបូន្មាន ច្បាប់ និងវិន័យទាំងឡាយដែលព្រះអម្ចាស់ ជាព្រះនៃយើងបានបង្គាប់មកយើងនេះ មានន័យដូចម្ដេច? អ្នកត្រូវប្រាប់កូនវិញថា: ពីមុន យើងធ្វើជាខ្ញុំបម្រើរបស់ព្រះចៅផារ៉ោននៅស្រុកអេស៊ីប ហើយព្រះអម្ចាស់បាននាំយើងចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ ព្រះអម្ចាស់បានសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍យ៉ាងសម្បើមអស្ចារ្យ ឲ្យយើងឃើញ ដើម្បីកម្ទេចព្រះចៅផារ៉ោន និងអស់អ្នកដែលនៅជាមួយស្ដេច។ ព្រះអម្ចាស់បាននាំយើងចេញពីស្រុកនោះ មកនៅក្នុងស្រុកដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើង ថានឹងប្រគល់មកឲ្យយើង។
អាន ទុតិយកថា 6
ស្ដាប់នូវ ទុតិយកថា 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទុតិយកថា 6:20-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ