ដូច្នេះ សូមលោកចូលទៅជិតព្រះអង្គ ហើយស្ដាប់សេចក្ដីដែលព្រះអម្ចាស់ ជាព្រះនៃយើងមានព្រះបន្ទូល រួចនាំព្រះបន្ទូលរបស់ព្រះអង្គមកប្រាប់យើងខ្ញុំផង។ យើងខ្ញុំនឹងស្ដាប់ព្រះបន្ទូល ហើយប្រតិបត្តិតាម”។ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យដែលអ្នករាល់គ្នាពោលមកកាន់ខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: “យើងបានឮពាក្យដែលប្រជាជនពោលមកកាន់អ្នកហើយ អ្វីៗដែលពួកគេនិយាយសុទ្ធតែត្រឹមត្រូវ។ ប្រសិនបើពួកគេមានចិត្តកោតខ្លាចយើងរហូត ហើយគោរពបទបញ្ជាទាំងប៉ុន្មានរបស់យើងជារៀងរាល់ថ្ងៃ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេ មុខជាមានសុភមង្គលដរាបតរៀងទៅ! ចូរទៅប្រាប់ពួកគេឲ្យវិលត្រឡប់ទៅកាន់ជំរំរបស់គេរៀងៗខ្លួនចុះ។ ចំណែកឯអ្នកវិញ ចូរនៅទីនេះជាមួយយើងហើយ យើងនឹងប្រាប់អ្នកអំពីបទបញ្ជា ច្បាប់ និងវិន័យទាំងប៉ុន្មាន ដែលអ្នកត្រូវយកទៅបង្រៀនពួកគេ ដើម្បីឲ្យពួកគេប្រតិបត្តិតាមនៅក្នុងស្រុក ដែលយើងនឹងប្រគល់ឲ្យពួកគេកាន់កាប់”។ អ្នករាល់គ្នាត្រូវគោរព និងប្រតិបត្តិតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់ដល់អ្នករាល់គ្នា ដោយឥតងាកទៅឆ្វេង ឬទៅស្ដាំ។ ត្រូវដើរតាមមាគ៌ាដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់មក ឥតល្អៀងត្រង់ណាឡើយ ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត មានសុភមង្គល និងមានអាយុយឺនយូរ នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់»។
អាន ទុតិយកថា 5
ស្ដាប់នូវ ទុតិយកថា 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទុតិយកថា 5:27-33
20 ថ្ងៃ។
ចោទិយកថាសង្ខេបច្បាប់ល្អរបស់ព្រះ ហើយបង្រៀនថាការស្តាប់បង្គាប់គឺជាការឆ្លើយតបរបស់យើងចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមចោទិយកថា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ