ដានីយ៉ែល 5:1-4

ដានីយ៉ែល 5:1-4 គខប

ព្រះចៅ​បេលសា‌សារ​បាន​ចាត់​ឲ្យ​គេ​រៀប​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ជូន​នាម៉ឺន​មន្ត្រី ចំនួន​មួយ​ពាន់​នាក់ ហើយ​ទ្រង់​បាន​សោយ​ស្រា​ជា​ច្រើន​នៅ​មុខ​នាម៉ឺន​មន្ត្រី​ទាំង​នោះ។ ក្រោយ​ពី​ក្រេប​ស្រា​រួច​ហើយ ព្រះចៅ​បេលសា‌សារ​បញ្ជា​ឲ្យ​គេ​យក​ពែង​មាស និង​ពែង​ប្រាក់​ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​បិតា បាន​រឹប​អូស​មក​ពី​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម។ ស្ដេច​មាន​បំណង​យក​ពែង​ទាំង​នោះ​មក​ដាក់​ស្រា សម្រាប់​ទ្រង់​ផ្ទាល់ សម្រាប់​ពួក​មហេសី សម្រាប់​ពួក​ស្នំ ព្រម​ទាំង​នាម៉ឺន​មន្ត្រី​របស់​ស្ដេច។ ពេល​នោះ គេ​ក៏​យក​ពែង​មាស​ដែល​បាន​រឹប​យក​ពី​ព្រះ‌វិហារ គឺ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ទាំង​ស្ដេច ទាំង​នាម៉ឺន​មន្ត្រី ទាំង​ពួក​មហេសី និង​ស្រី​ស្នំ បាន​ប្រើ​ពែង​ទាំង​នោះ​សម្រាប់​សេព​សុរា។ កាល​សេព‌សុរា​រួច​ហើយ គេ​នាំ​គ្នា​សរសើរ​តម្កើង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម។