អេម៉ុស 9:11-15

អេម៉ុស 9:11-15 គខប

«នៅ​ថ្ងៃ​នោះ យើង​នឹង​លើក​ខ្ទម​របស់​ដាវីឌ ដែល​ជិត​រលំ​ទៅ​ហើយ​នោះ​ឡើង​វិញ យើង​នឹង​ជួស‌ជុល​កន្លែង​ធ្លុះ‌ធ្លាយ យើង​នឹង​លើក​កន្លែង​ដែល​រលំ​បាក់​បែក ហើយ​សង់​ខ្ទម​នោះ​ឲ្យ​បាន​ល្អ​ដូច​ដើម​វិញ ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាប់​យក ស្រុក​អេដុម​ដែល​នៅ​សេស‌សល់ ព្រម​ទាំង​ស្រុក​របស់​ប្រជា‌ជាតិ​ទាំង​អស់ ដែល​ជា​កម្មសិទ្ធិ​របស់​យើង​កាល​ពី​ដើម» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​នឹង​សម្រេច​ការ​ទាំង​នោះ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ កាល​ណា​គេ​ច្រូត​ស្រូវ​រួច​រាល់​ហើយ អ្នក​ភ្ជួរ​ក៏​មក​ភ្ជួរ​ភ្លាម។ ក្រោយ​ពេល​សាប​ព្រោះ​ស្រូវ​រួច​ហើយ អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរ ក៏​នឹង​មក​បេះ​ផ្លែ​យក​មក​ជាន់​ភ្លាមៗ​ដែរ។ ទឹក​ទំពាំង‌បាយជូរ​នឹង​ហូរ​ចុះ​ពី​ភ្នំ​តូច​ភ្នំ​ធំ យ៉ាង​សម្បូណ៌​ហូរ‌ហៀរ។ ពេល​នោះ យើង​នឹង​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​ត្រឡប់​មក​វិញ។ ពួក​គេ​នឹង​សង់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ខូច​ខាត ដើម្បី​ស្នាក់​នៅ។ ពួក​គេ​នឹង​ដាំ​ទំពាំង‌បាយជូរ ហើយ​ផឹក​ស្រា​ពី​ចម្ការ​ទំពាំង‌បាយជូរ​នោះ។ ពួក​គេ​នឹង​ធ្វើ​ចម្ការ ហើយ​បរិភោគ ផល​ផ្លែ​ពី​ចម្ការ​នោះ​ដែរ។ យើង​នឹង​ឲ្យ​ពួក​គេ​រស់​នៅ​យ៉ាង​ស្ថិត‌ស្ថេរ លើ​ទឹក​ដី​របស់​ខ្លួន គ្មាន​នរណា​អាច​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក ដែល​យើង​បាន​ប្រគល់​ឲ្យ​ពួក​គេ នេះ​ទៀត​ឡើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។