«យើងមិនចូលចិត្តពិធីបុណ្យរបស់អ្នករាល់គ្នា ហើយយើងក៏មិនអាចទ្រាំនឹងពិធីផ្សេងៗ ដែលអ្នករាល់គ្នាប្រារព្ធដែរ។ ពេលអ្នករាល់គ្នាយកតង្វាយដុត និងតង្វាយម្សៅ មកឲ្យយើង យើងមិនពេញចិត្តទេ យើងក៏មិនរវីរវល់នឹងកូនគោដ៏ធាត់ៗ ដែលអ្នករាល់គ្នាយកមកធ្វើ យញ្ញបូជាមេត្រីភាពដែរ។ ចូរឈប់ច្រៀងទំនុកតម្កើង ដ៏ស្រកៀរត្រចៀកនេះទៅ! យើងក៏មិនចង់ស្ដាប់សំឡេងពិណ របស់អ្នករាល់គ្នាដែរ។ ផ្ទុយទៅវិញ ចូរគោរពច្បាប់ទុកដូចជា ប្រភពនៃជីវិតរបស់អ្នករាល់គ្នា ហើយឲ្យយុត្តិធម៌ហូរចេញមក ដូចទឹកស្ទឹងដែលមិនចេះរីងស្ងួត។ កូនចៅអ៊ីស្រាអែលអើយ ក្នុងរយៈពេលសែសិបឆ្នាំនៅវាលរហោស្ថាន តើអ្នករាល់គ្នាមានយកយញ្ញបូជា និងតង្វាយផ្សេងៗមកឲ្យយើងឬទេ? ឥឡូវនេះ ដោយអ្នករាល់គ្នាថ្វាយបង្គំ ស៊ីគុតជាទេវរាជរបស់អ្នក និងគីយូនជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងរូបផ្កាយរបស់ព្រះនោះ ដែលអ្នករាល់គ្នាបានសូនដោយដៃខ្លួនឯង យើងនឹងកៀរអ្នករាល់គ្នាទៅឆ្ងាយជាង ក្រុងដាម៉ាសទៅទៀត»។ នេះជាព្រះបន្ទូលរបស់ព្រះដែលមាននាមថា ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល។
អាន អេម៉ុស 5
ស្ដាប់នូវ អេម៉ុស 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេម៉ុស 5:21-27
16 ថ្ងៃ
អេម៉ុស ជាគ្រូអធិប្បាយប្រចាំប្រទេស ទៅកាន់ទីក្រុងធំ ហើយថ្កោលទោសអំពើបាបរបស់ពួកគេ ដោយនិយាយថា យើងទាំងអស់គ្នាទទួលខុសត្រូវចំពោះព្រះ តាមពន្លឺដែលទ្រង់បានប្រទានមកយើង។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈអេម៉ុស នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ