អេម៉ុស 5:21-27
អេម៉ុស 5:21-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«យើងមិនចូលចិត្តពិធីបុណ្យរបស់អ្នករាល់គ្នា ហើយយើងក៏មិនអាចទ្រាំនឹងពិធីផ្សេងៗ ដែលអ្នករាល់គ្នាប្រារព្ធដែរ។ ពេលអ្នករាល់គ្នាយកតង្វាយដុត និងតង្វាយម្សៅ មកឲ្យយើង យើងមិនពេញចិត្តទេ យើងក៏មិនរវីរវល់នឹងកូនគោដ៏ធាត់ៗ ដែលអ្នករាល់គ្នាយកមកធ្វើ យញ្ញបូជាមេត្រីភាពដែរ។ ចូរឈប់ច្រៀងទំនុកតម្កើង ដ៏ស្រកៀរត្រចៀកនេះទៅ! យើងក៏មិនចង់ស្ដាប់សំឡេងពិណ របស់អ្នករាល់គ្នាដែរ។ ផ្ទុយទៅវិញ ចូរគោរពច្បាប់ទុកដូចជា ប្រភពនៃជីវិតរបស់អ្នករាល់គ្នា ហើយឲ្យយុត្តិធម៌ហូរចេញមក ដូចទឹកស្ទឹងដែលមិនចេះរីងស្ងួត។ កូនចៅអ៊ីស្រាអែលអើយ ក្នុងរយៈពេលសែសិបឆ្នាំនៅវាលរហោស្ថាន តើអ្នករាល់គ្នាមានយកយញ្ញបូជា និងតង្វាយផ្សេងៗមកឲ្យយើងឬទេ? ឥឡូវនេះ ដោយអ្នករាល់គ្នាថ្វាយបង្គំ ស៊ីគុតជាទេវរាជរបស់អ្នក និងគីយូនជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងរូបផ្កាយរបស់ព្រះនោះ ដែលអ្នករាល់គ្នាបានសូនដោយដៃខ្លួនឯង យើងនឹងកៀរអ្នករាល់គ្នាទៅឆ្ងាយជាង ក្រុងដាម៉ាសទៅទៀត»។ នេះជាព្រះបន្ទូលរបស់ព្រះដែលមាននាមថា ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល។
អេម៉ុស 5:21-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងស្អប់ យើងខ្ពើមពិធីបុណ្យរបស់អ្នករាល់គ្នា ហើយយើងក៏មិនរីករាយនឹងការប្រជុំយ៉ាងឱឡារិក របស់អ្នករាល់គ្នាដែរ។ ទោះបើអ្នករាល់គ្នាថ្វាយតង្វាយដុត និងតង្វាយម្សៅដល់យើង ក៏យើងមិនទទួលតង្វាយរបស់អ្នករាល់គ្នាដែរ ហើយយើងក៏មិនអើពើនឹងសត្វធាត់ៗ ដែលអ្នករាល់គ្នាថ្វាយ ជាតង្វាយមេត្រីឡើយ។ ចូរដកយកសំឡេងកងរំពងនៃចម្រៀងរបស់អ្នករាល់គ្នា ចេញពីយើងទៅ យើងមិនចង់ស្តាប់សំឡេងពិណរបស់អ្នករាល់គ្នាទេ។ ប៉ុន្ដែ ត្រូវឲ្យមានសេចក្ដីយុត្តិធម៌ហូរដូចជាទឹក ហើយសេចក្ដីសុចរិតដូចជាស្ទឹងមិនចេះរីងស្ងួតវិញ។ ឱពូជពង្សអ៊ីស្រាអែលអើយ ក្នុងរយៈពេលសែសិបឆ្នាំ តើអ្នករាល់គ្នាបានយកយញ្ញបូជា និងតង្វាយផ្សេងៗ មកឲ្យយើងនៅទីរហោស្ថានឬទេ? អ្នករាល់គ្នាបានរើសយកស៊ីគុត ជាទេវរាជរបស់អ្នក និងគីយុន ជារូបព្រះរបស់អ្នក ព្រមទាំងផ្កាយរបស់ព្រះដែលអ្នករាល់គ្នាបានធ្វើសម្រាប់ខ្លួន ដូច្នេះ យើងនឹងនាំអ្នករាល់គ្នាទៅជាឈ្លើយនៅខាងនាយក្រុងដាម៉ាស នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលមាននាមថា ព្រះនៃពួកពលបរិវារ។
អេម៉ុស 5:21-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«យើងមិនចូលចិត្តពិធីបុណ្យរបស់អ្នករាល់គ្នា ហើយយើងក៏មិនអាចទ្រាំនឹងពិធីផ្សេងៗ ដែលអ្នករាល់គ្នាប្រារព្ធដែរ។ ពេលអ្នករាល់គ្នាយកតង្វាយដុត និងតង្វាយម្សៅ មកឲ្យយើង យើងមិនពេញចិត្តទេ យើងក៏មិនរវីរវល់នឹងកូនគោដ៏ធាត់ៗ ដែលអ្នករាល់គ្នាយកមកធ្វើ យញ្ញបូជាមេត្រីភាពដែរ។ ចូរឈប់ច្រៀងទំនុកតម្កើង ដ៏ស្រកៀរត្រចៀកនេះទៅ! យើងក៏មិនចង់ស្ដាប់សំឡេងពិណ របស់អ្នករាល់គ្នាដែរ។ ផ្ទុយទៅវិញ ចូរគោរពច្បាប់ទុកដូចជា ប្រភពនៃជីវិតរបស់អ្នករាល់គ្នា ហើយឲ្យយុត្តិធម៌ហូរចេញមក ដូចទឹកស្ទឹងដែលមិនចេះរីងស្ងួត។ កូនចៅអ៊ីស្រាអែលអើយ ក្នុងរយៈពេលសែសិបឆ្នាំនៅវាលរហោស្ថាន តើអ្នករាល់គ្នាមានយកយញ្ញបូជា និងតង្វាយផ្សេងៗមកឲ្យយើងឬទេ? ឥឡូវនេះ ដោយអ្នករាល់គ្នាថ្វាយបង្គំ ស៊ីគុតជាទេវរាជរបស់អ្នក និងគីយូនជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងរូបផ្កាយរបស់ព្រះនោះ ដែលអ្នករាល់គ្នាបានសូនដោយដៃខ្លួនឯង យើងនឹងកៀរអ្នករាល់គ្នាទៅឆ្ងាយជាង ក្រុងដាម៉ាសទៅទៀត»។ នេះជាព្រះបន្ទូលរបស់ព្រះដែលមាននាមថា ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល។
អេម៉ុស 5:21-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញស្អប់ អញខ្ពើមបុណ្យទាំងប៉ុន្មានរបស់ឯងរាល់គ្នា ហើយអញនឹងមិនរីករាយចំពោះជំនុំមុតមាំរបស់ឯងរាល់គ្នាទេ អើ ទោះបើឯងរាល់គ្នាថ្វាយយញ្ញបូជា នឹងដង្វាយម្សៅរបស់ឯងដល់អញ គង់តែអញមិនព្រមទទួលដែរ អញក៏មិនព្រមអើពើនឹងសត្វធាត់ៗ ដែលឯងរាល់គ្នាថ្វាយជាដង្វាយមេត្រីឡើយ ចូរដកសូរទំនាស់នៃចំរៀងរបស់ឯងរាល់គ្នាចេញពីអញទៅ ដ្បិតអញមិនព្រមស្តាប់សូរដន្ត្រីនៃពិណរបស់ឯងទេ តែត្រូវឲ្យមានសេចក្ដីយុត្តិធម៌ហូរមកដូចជាទឹក ហើយសេចក្ដីសុចរិតដូចជាទន្លេធំវិញ។ ឱពួកវង្សអ៊ីស្រាអែលអើយ ឯយញ្ញបូជា នឹងដង្វាយម្សៅ ដែលឯងរាល់គ្នាបានថ្វាយនៅទីរហោស្ថានក្នុងរវាង៤០ឆ្នាំនោះ តើបានថ្វាយដល់អញពិតឬ អើឯងរាល់គ្នាបានលីសែងបារាំនៃម៉ូឡុក ជាព្រះរបស់ឯង នឹងគីឃុន ជារូបព្រះរបស់ឯង ព្រមទាំងផ្កាយរបស់ព្រះ ដែលឯងរាល់គ្នាបានធ្វើសំរាប់ខ្លួនវិញ ដូច្នេះ ព្រះយេហូវ៉ាដែលទ្រង់ព្រះនាមជាព្រះនៃពួកពលបរិវារ ទ្រង់មានបន្ទូលថា អញនឹងឲ្យឯងរាល់គ្នាត្រូវទៅជាឈ្លើយខាងនាយក្រុងដាម៉ាស។