អេម៉ុស 1:13-15

អេម៉ុស 1:13-15 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​អាំម៉ូន​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​វះ​ពោះ​ស្ត្រី​មាន​គភ៌ នៅ​ស្រុក​កាឡាដ ដើម្បី​វាត​ទឹក​ដី​របស់​ខ្លួន។ ហេតុ​នេះ យើង​នឹង​បញ្ឆេះ​ភ្លើង ដុត​កំពែង​ក្រុង​រ៉ាបាត ព្រម​ទាំង​ដុត​កម្ទេច​ប្រាសាទ​របស់​ក្រុង​នោះ នៅ​ថ្ងៃ​មាន​ចម្បាំង មាន​សម្រែក​សឹក​សង្គ្រាម និង​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង។ ស្ដេច និង​មេ​ដឹក​នាំ​របស់​ពួក​គេ នឹង​ត្រូវ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។