៣ យ៉ូហាន 1:6-10

៣ យ៉ូហាន 1:6-10 គខប

បងប្អូន​ទាំង​នោះ​បាន​ផ្ដល់​សក្ខីភាព​នៅ​មុខ​ក្រុម‌ជំនុំ អំពី​សេចក្ដី​ស្រឡាញ់​របស់​ប្អូន។ ពេល​ពួក​គេ​ចេញ​ដំណើរ​ទៅ សូម​ប្អូន​ជួយ​ផ្គត់‌ផ្គង់​គេ​តាម​របៀប ដែល​គួរ​ជាទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់​ផង ដ្បិត​គេ​ធ្វើ​ដំណើរ​ទៅ​នោះ ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់​ហ្នឹង​ហើយ ហើយ​គេ​ពុំ​បាន​ទទួល​អ្វី​ពី​សាសន៍​ដទៃ​ទេ។ ដូច្នេះ យើង​ត្រូវ​តែ​ជួយ​ទំនុក​បម្រុង​មនុស្ស​បែប​នេះ ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ការ​រួម​ជា​មួយ​សេចក្ដី​ពិត​ដែរ។ ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​ដ៏​ខ្លី​មក​ជូន​ក្រុម‌ជំនុំ* តែ​ឌីអូ‌ត្រែប​ដែល​ចូល​ចិត្ត​ធ្វើ​ធំ​ជាង​គេ ពុំ​ព្រម​ទទួល​ស្គាល់​យើង​ទេ។ ដូច្នេះ កាល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​រំឭក​ពី​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត គឺ​គាត់​ដើរ​និយាយ​បរិហារ​អាក្រក់​ពី​យើង។ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​បាន​បដិសេធ​មិន​ព្រម​ទទួល​បងប្អូន​យើង​ទេ ព្រម​ទាំង​ឃាត់​ឃាំង​អស់​អ្នក​ដែល​ចង់​ទទួល មិន​ឲ្យ​ទទួល និង​ដេញ​គេ​ចេញ​ពី​ក្រុម‌ជំនុំ​ថែម​ទៀត​ផង។