២ ថេស្សាឡូនិក 3:1-5

២ ថេស្សាឡូនិក 3:1-5 គខប

នៅ​ទី​បំផុត បងប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ផង ដើម្បី​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ផ្សព្វ‌ផ្សាយ​យ៉ាង​ឆាប់​រហ័ស​ត​ទៅ​ទៀត និង​បាន​រុងរឿង​ដូច​នៅ​ក្នុង​ចំណោម​បងប្អូន​ដែរ។ សូម​អធិស្ឋាន​ឲ្យ​យើង​គេច​ផុត​ពី​មនុស្ស​ពាល ពី​មនុស្ស​អាក្រក់ ដ្បិត​មិន​មែន​គ្រប់​គ្នា​ទេ​ដែល​មាន​ជំនឿ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​នឹង​ប្រោស​ប្រទាន​ឲ្យ​បងប្អូន​មាន​ជំហរ​រឹង‌ប៉ឹង និង​ការពារ​បងប្អូន​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មេ​កំណាច។ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ យើង​ទុក​ចិត្ត​បងប្អូន​ថា បងប្អូន​តែងតែ​ប្រព្រឹត្ត​តាម​ពាក្យ​រំឭក​ដាស់‌តឿន​របស់​យើង ហើយ​បងប្អូន​ក៏​នឹង​ប្រព្រឹត្ត​តាម​ត​ទៅ​មុខ​ទៀត​ដែរ។ សូម​ព្រះ‌អម្ចាស់​ដឹក​នាំ​ចិត្ត​គំនិត​បងប្អូន ឲ្យ​ស្រឡាញ់​ព្រះ‌ជាម្ចាស់ និង​មាន​ចិត្ត​ស៊ូ‌ទ្រាំ​ដែល​ព្រះ‌គ្រិស្ត​ប្រទាន​ឲ្យ។