២ ថេស្សាឡូនិក 2:1-3

២ ថេស្សាឡូនិក 2:1-3 គខប

បងប្អូន​អើយ ចំពោះ​ពេល​ដែល​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​ព្រះ‌អម្ចាស់​នៃ​យើង យាង​មក​យ៉ាង​រុងរឿង ហើយ​ដែល​យើង​ត្រូវ​ជួប‌ជុំ​ជា​មួយ​ព្រះអង្គ​នោះ យើង​សូម​អង្វរ​បងប្អូន​ថា កុំ​ប្រញាប់​ជ្រួល‌ច្របល់​ក្នុង​ចិត្ត ឬ​ភ័យ​ស្លន់​ស្លោ ដោយ​គ្រាន់​តែ​ឮ​គេ​ថា​ដល់​ថ្ងៃ​ព្រះ‌អម្ចាស់​យាង​មក​ហើយ។ មាន​អ្នក​ខ្លះ​ប្រហែល​ជា​ថា ព្រះ‌វិញ្ញាណ​បាន​បំភ្លឺ​ឲ្យ​គេ​ដឹង ឬ​ថា​មាន​ពាក្យ​សម្ដី និង​មាន​សំបុត្រ​ណា​មួយ​ពី​យើង​បញ្ជាក់​ដូច្នេះ។ កុំ​ឲ្យ​នរណា​ម្នាក់​មក​បញ្ឆោត​បងប្អូន ដោយ​ប្រការ​ណា​មួយ​បាន​ជា​ដាច់​ខាត ដ្បិត​មុន​នឹង​ព្រះ‌អម្ចាស់​យាង​មក ត្រូវ​តែ​មាន​អ្នក​ជឿ​លះ‌បង់​ជំនឿ និង​មេ​ប្រឆាំង​សាសនា​ដែល​ត្រូវ​វិនាស​នោះ ចេញ​មុខ​មក​ជា​មុន​សិន។