២ ថេស្សាឡូនិក 2:1-3

២ ថេស្សាឡូនិក 2:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ ដោយ​ព្រោះ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ត្រូវ​យាង​មក ហើយ​យើង​ត្រូវ​ជួប​ជុំ​នៅ​ចំពោះ​ព្រះ‌អង្គ នោះ​យើង​សូម​អង្វរ​អ្នក​រាល់​គ្នា​ថា កុំ​ប្រញាប់នឹង​ជ្រួល​ច្របល់ ឬ​ស្លន់​ស្លោ​ដោយ‌សារ​វិញ្ញាណ​ណា ពាក្យ​សម្ដី​ណា ឬ​សំបុត្រ​ណា ដែល​ទំនង​ជា​មក​ពី​យើង​ក្តី ដែល​ថា​ថ្ងៃ​របស់​ព្រះ‌អម្ចាស់បាន​មក​ដល់​ហើយនោះ​ឡើយ។ កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​តាម​វិធី​ណា​ឡើយ ដ្បិត​ថ្ងៃ​នោះ​នឹង​មិន​មក​ទេ រហូត​ទាល់​តែ​មាន​ការ​បះ​បោរ​មក​ជា​មុន ហើយ​មនុស្ស​ទទឹង​ច្បាប់​លេច​មក គឺ​ជាកូន​នៃ​សេចក្ដី​វិនាស

២ ថេស្សាឡូនិក 2:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ចំពោះ​ពេល​ដែល​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​ព្រះ‌អម្ចាស់​នៃ​យើង យាង​មក​យ៉ាង​រុងរឿង ហើយ​ដែល​យើង​ត្រូវ​ជួប‌ជុំ​ជា​មួយ​ព្រះអង្គ​នោះ យើង​សូម​អង្វរ​បងប្អូន​ថា កុំ​ប្រញាប់​ជ្រួល‌ច្របល់​ក្នុង​ចិត្ត ឬ​ភ័យ​ស្លន់​ស្លោ ដោយ​គ្រាន់​តែ​ឮ​គេ​ថា​ដល់​ថ្ងៃ​ព្រះ‌អម្ចាស់​យាង​មក​ហើយ។ មាន​អ្នក​ខ្លះ​ប្រហែល​ជា​ថា ព្រះ‌វិញ្ញាណ​បាន​បំភ្លឺ​ឲ្យ​គេ​ដឹង ឬ​ថា​មាន​ពាក្យ​សម្ដី និង​មាន​សំបុត្រ​ណា​មួយ​ពី​យើង​បញ្ជាក់​ដូច្នេះ។ កុំ​ឲ្យ​នរណា​ម្នាក់​មក​បញ្ឆោត​បងប្អូន ដោយ​ប្រការ​ណា​មួយ​បាន​ជា​ដាច់​ខាត ដ្បិត​មុន​នឹង​ព្រះ‌អម្ចាស់​យាង​មក ត្រូវ​តែ​មាន​អ្នក​ជឿ​លះ‌បង់​ជំនឿ និង​មេ​ប្រឆាំង​សាសនា​ដែល​ត្រូវ​វិនាស​នោះ ចេញ​មុខ​មក​ជា​មុន​សិន។

២ ថេស្សាឡូនិក 2:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឥឡូវ​នេះ បង​ប្អូន​អើយ ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​ត្រូវ​យាង​មក ហើយ​យើង​រាល់​គ្នា​ត្រូវ​ប្រជុំ​គ្នា​នៅ​ចំពោះ​ទ្រង់ នោះ​យើង​ខ្ញុំ​សូម​អង្វរ​ដល់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​អ្នក​រាល់​គ្នា​ឆាប់​មាន​គំនិត​រវើ‌រវាយ ឬ​ថប់​ព្រួយ​អ្វី ទោះ​បើ​ដោយ‌សារ​វិញ្ញាណ​ណា ឬ​ពាក្យ​សំដី​ណា ឬ​សំបុត្រ​ណា ដូច​ជា​មក​ពី​យើង​ខ្ញុំ​ក្តី ដែល​ថា​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​ជិត​ដល់​ហើយ​នោះ​ឡើយ កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា​ដែរ ដ្បិត​ថ្ងៃ​នោះ​មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្ដី​ក្បត់​សាសនា​មក​ជា​មុន ហើយ​មនុស្ស​ដែល​ជា​តួ​បាប​នោះ​បាន​លេច​មក គឺ​ជា​មនុស្ស​ដែល​ត្រូវ​ហិន‌វិនាស