២ សាំយូអែល 23:20-21

២ សាំយូអែល 23:20-21 គខប

លោក​បេណា‌យ៉ា អ្នក​ស្រុក​កាប‌សៀល ជា​កូន​របស់​លោក​យេហូ‌យ៉ាដា និង​ជា​ចៅ​របស់​ទាហាន​ដ៏​អង់‌អាច​មួយ​រូប។ លោក​បាន​បញ្ចេញ​ស្នា‌ដៃ​យ៉ាង​ច្រើន គឺ​លោក​ហើយ​ដែល​បាន​វាយ​ពួក​អរាល​ពីរ​នាក់​ពី​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ចុះ​ទៅ​ក្នុង​រណ្ដៅ ដើម្បី​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​ធ្លាក់​ទឹក​កក។ លោក​ក៏​បាន​សម្លាប់​ជន‌ជាតិ​អេស៊ីប​ម្នាក់ ដែល​មាន​រូប​រាង​ធំ​សម្បើម ប្រដាប់​ដោយ​លំពែង។ លោក​ទៅ​ប្រយុទ្ធ​នឹង​គេ ដោយ​មាន​តែ​ដំបង​ប៉ុណ្ណោះ លោក​ដណ្ដើម​យក​លំពែង​ពី​ដៃ​អ្នក​នោះ​បាន ហើយ​ចាក់​សម្លាប់​គេ​នឹង​លំពែង​នោះ​ទៅ។