២ សាំយូអែល 23:20-21
២ សាំយូអែល 23:20-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បេណាយ៉ា កូនយេហូយ៉ាដា ជាកូនដែលខ្លាំងពូកែម្នាក់ នៅកាបសៀល ជាអ្នកដែលមានស្នាដៃល្អៗជាច្រើន។ លោកបានសម្លាប់កូនទាំងពីររបស់អ័រាល សាសន៍ម៉ូអាប់ ហើយបានចុះទៅក្នុងរណ្តៅសម្លាប់សត្វសិង្ហមួយ នៅថ្ងៃមានធ្លាក់ព្រឹល ហើយលោកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់ ដែលមានមាឌធំខ្ពស់ សាសន៍អេស៊ីព្ទម្នាក់នោះកាន់លំពែងនៅដៃ ប៉ុន្តែ បេណាយ៉ាប្រយុទ្ធនឹងគេ ដោយមានតែដំបងប៉ុណ្ណោះ លោកកន្ត្រាក់យកលំពែងពីដៃសាសន៍អេស៊ីព្ទនោះបាន រួចចាក់សម្លាប់នឹងលំពែងរបស់គេនោះទៅ។
២ សាំយូអែល 23:20-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកបេណាយ៉ា អ្នកស្រុកកាបសៀល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចមួយរូប។ លោកបានបញ្ចេញស្នាដៃយ៉ាងច្រើន គឺលោកហើយដែលបានវាយពួកអរាលពីរនាក់ពីស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្ដៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃធ្លាក់ទឹកកក។ លោកក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានរូបរាងធំសម្បើម ប្រដាប់ដោយលំពែង។ លោកទៅប្រយុទ្ធនឹងគេ ដោយមានតែដំបងប៉ុណ្ណោះ លោកដណ្ដើមយកលំពែងពីដៃអ្នកនោះបាន ហើយចាក់សម្លាប់គេនឹងលំពែងនោះទៅ។
២ សាំយូអែល 23:20-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯបេណាយ៉ា ជាកូនយេហូយ៉ាដា ជាកូនរបស់អ្នកខ្លាំងពូកែម្នាក់នៅកាបសៀល ជាអ្នកដែលបានធ្វើការមានថ្វីដៃច្រើន លោកបានសំឡាប់កូនទាំង២របស់អ័រាលសាសន៍ម៉ូអាប់ទៅ ហើយក៏ចុះទៅក្នុងរណ្តៅសំឡាប់សត្វសិង្ហ១នៅថ្ងៃមានហិមៈ ហើយលោកសំឡាប់សាសន៍អេស៊ីព្ទម្នាក់ដែលគួរស្ញែងខ្លាច វាកាន់លំពែងនៅដៃ តែលោកមានតែដំបងកាន់ចុះទៅឯវាប៉ុណ្ណោះ ក៏កន្ត្រាក់យកលំពែងពីដៃនៃសាសន៍អេស៊ីព្ទនោះបាន រួចចាក់សំឡាប់ នឹងលំពែងរបស់ខ្លួនវានោះឯង