កាលព្រះបាទអប៊ីយ៉ាសោយទិវង្គត គេយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអេសា ជាបុត្របានឡើងស្នងរាជ្យ។ ក្នុងរជ្ជកាលព្រះបាទអេសា ស្រុកទេសបានសុខសាន្តត្រាណ អស់រយៈពេលដប់ឆ្នាំ។ ព្រះបាទអេសាប្រព្រឹត្តអំពើសុចរិត និងទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្ដេច។ ស្ដេចបានលុបបំបាត់អាសនៈរបស់សាសន៍ដទៃ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ ស្ដេចបានវាយបំបាក់រូបស្តូប និងកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា។ ស្ដេចបានប្រាប់ជនជាតិយូដាឲ្យស្វែងរកព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន ព្រមទាំងប្រតិបត្តិតាមក្រឹត្យវិន័យ និងបទបញ្ជារបស់ព្រះអង្គផង។ ស្ដេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ និងអាសនៈសម្រាប់ដុតគ្រឿងក្រអូបនៅតាមក្រុងទាំងឡាយ ក្នុងស្រុកយូដា។ ក្នុងរជ្ជកាលរបស់ព្រះបាទអេសា ស្រុកទេសបានសុខសាន្តត្រាណ។
អាន ២ របាក្សត្រ 14
ស្ដាប់នូវ ២ របាក្សត្រ 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ របាក្សត្រ 14:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ