១ ធីម៉ូថេ 6:12-16

១ ធីម៉ូថេ 6:12-16 គខប

ត្រូវ​ពុះ‌ពារ​តយុទ្ធ​សម្រាប់​ជំនឿ​ឲ្យ​បាន​ល្អ​ប្រសើរ ហើយ​ឈោង​ចាប់​យក​ជីវិត​អស់‌កល្ប​ជានិច្ច ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​មក​ឲ្យ​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច​នេះ ដូច​អ្នក​បាន​ទទួល​ស្គាល់ ក្នុង​ពេល​ប្រកាស​ជំនឿ​យ៉ាង​ល្អ​ប្រពៃ នៅ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន ដែល​ជា​សាក្សី។ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ដែល​ប្រទាន​ឲ្យ​អ្វីៗ​ទាំង​អស់​មាន​ជីវិត និង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះគ្រិស្ត‌យេស៊ូ ដែល​បាន​ផ្ដល់​សក្ខីភាព​ដោយ​ប្រកាស​ជំនឿ​យ៉ាង​ល្អ​ប្រពៃ នៅ​មុខ​លោក​ប៉ុនទាស-‌ពីឡាត ខ្ញុំ​សុំ​ដាស់​តឿន​អ្នក​ថា ចូរ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ឥត​កំហុស រហូត​ដល់​ពេល​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក នៅ​ពេល​កំណត់​ដែល​ព្រះ‌ជាម្ចាស់​នឹង​បង្ហាញ​ឲ្យ​ឃើញ។ ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សុភមង្គល មាន​តែ​ព្រះអង្គ​មួយ​គត់ ដែល​ជា​ព្រះ‌អធិបតី ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ ធំ​លើស​មហា‌ក្សត្រ​នានា ជា​ព្រះ‌អម្ចាស់​ធំ​លើស​អម្ចាស់​នានា មាន​តែ​ព្រះអង្គ​មួយ​គត់​ដែល​មាន ព្រះ‌ជន្ម​អមតៈ ព្រះអង្គ​គង់​នៅ​ក្នុង​ពន្លឺ ដែល​គ្មាន​នរណា អាច​ចូល​ជិត​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ណា​បាន​ឃើញ និង​អាច​ឃើញ​ព្រះអង្គ​ដែរ សូម​លើក​តម្កើង​ព្រះ‌កិត្តិនាម និង​ព្រះ‌ចេស្ដា របស់​ព្រះអង្គ​អស់‌កល្ប​ជានិច្ច! អាម៉ែន!។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ធីម៉ូថេ 6:12-16

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ