១ ធីម៉ូថេ 2:3-6

១ ធីម៉ូថេ 2:3-6 គខប

នេះ​ហើយ​ជា​ការ​ល្អ និង​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ទទួល​ការ​សង្គ្រោះ និង​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់ ដ្បិត​មាន​ព្រះ‌ជាម្ចាស់​តែ​មួយ មាន​ស្ពាន‌មេត្រី​តែ​មួយ​រវាង​ព្រះ‌ជាម្ចាស់ និង​មនុស្ស​លោក គឺ​ព្រះគ្រិស្ត‌យេស៊ូ​ដែល​ជា​មនុស្ស។ ព្រះអង្គ​បាន​បូជា​ព្រះ‌ជន្ម ដើម្បី​លោះ​មនុស្ស​ទាំង​អស់។ នេះ​ជា​សក្ខីភាព​មួយ ដែល​ព្រះអង្គ​បាន​បង្ហាញ​នៅ​ពេល​កំណត់។