១ សាំយូអែល 7:2-4

១ សាំយូអែល 7:2-4 គខប

ជា​យូរ‌លង់​ក្រោយ​មក គឺ​ប្រមាណ​ម្ភៃ​ឆ្នាំ ក្រោយ​ពេល​ដែល​គេ​យក​ហិប ទៅ​តម្កល់​នៅ​គារយ៉ាត-‌យារីម ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់។ ពេល​នោះ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះ‌អម្ចាស់​វិញ ដោយ​ស្មោះ ចូរ​បោះ​បង់​ចោល​ព្រះ​របស់​សាសន៍​ដទៃ និង​ព្រះ​អាស្តា‌រ៉ូត* ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អម្ចាស់ និង​គោរព​បម្រើ​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ នោះ​ព្រះអង្គ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន​ជា​មិន​ខាន»។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​នាំ​គ្នា​បោះ​បង់​ចោល​ព្រះ​បាល* និង​ព្រះ​អាស្តា‌រ៉ូត ហើយ​គោរព​បម្រើ​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។