១ សាំយូអែល 7:2-4
១ សាំយូអែល 7:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចាប់តាំងពីថ្ងៃដែលហិបបានតាំងនៅត្រង់គារយ៉ាត់-យារីម នោះបានយូរណាស់ គឺអស់កំណត់ម្ភៃឆ្នាំ ហើយពូជពង្សអ៊ីស្រាអែលទាំងអស់គ្នា ក៏នឹកស្រណោះរកព្រះយេហូវ៉ា។ នៅវេលានោះ លោកសាំយូអែលប្រាប់ដល់ពួកវង្សអ៊ីស្រាអែលទាំងអស់ថា៖ «បើអ្នករាល់គ្នាវិលត្រឡប់មកឯព្រះយេហូវ៉ាវិញដោយអស់ពីចិត្ត នោះត្រូវយកអស់ទាំងព្រះដទៃ និងរូបព្រះទាំងប៉ុន្មានពីពួកអ្នករាល់គ្នាចេញ ហើយបាញ់ចិត្តតម្រង់ចំពោះព្រះយេហូវ៉ា ព្រមទាំងគោរពប្រតិបត្តិដល់ព្រះអង្គតែមួយ ព្រះអង្គនឹងជួយដោះអ្នករាល់គ្នា ឲ្យរួចចេញពីកណ្ដាប់ដៃនៃពួកភីលីស្ទីន»។ ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏យកព្រះបាល និងរូបព្រះទាំងប៉ុន្មានចោលចេញ វិលមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយវិញ។
១ សាំយូអែល 7:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជាយូរលង់ក្រោយមក គឺប្រមាណម្ភៃឆ្នាំ ក្រោយពេលដែលគេយកហិប ទៅតម្កល់នៅគារយ៉ាត-យារីម ពូជពង្សអ៊ីស្រាអែលទាំងមូលនាំគ្នាស្រែកអង្វររកព្រះអម្ចាស់។ ពេលនោះ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ពូជពង្សអ៊ីស្រាអែលទាំងមូលថា៖ «បើសិនជាអ្នករាល់គ្នាវិលមករកព្រះអម្ចាស់វិញ ដោយស្មោះ ចូរបោះបង់ចោលព្រះរបស់សាសន៍ដទៃ និងព្រះអាស្តារ៉ូត* ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ និងគោរពបម្រើតែព្រះអង្គមួយប៉ុណ្ណោះ នោះព្រះអង្គនឹងរំដោះអ្នករាល់គ្នាពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីនជាមិនខាន»។ ជនជាតិអ៊ីស្រាអែលបាននាំគ្នាបោះបង់ចោលព្រះបាល* និងព្រះអាស្តារ៉ូត ហើយគោរពបម្រើតែព្រះអម្ចាស់ប៉ុណ្ណោះ។
១ សាំយូអែល 7:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចាប់តាំងពីថ្ងៃដែលហឹបបានតាំងនៅត្រង់គារយ៉ាត់-យារីម នោះបានយូរណាស់ គឺអស់កំណត់២០ឆ្នាំ ហើយពូជពង្សអ៊ីស្រាអែលទាំងអស់គ្នា ក៏នឹកស្រណោះដល់ព្រះយេហូវ៉ា។ នៅវេលានោះ សាំយូអែលប្រាប់ដល់ពួកវង្សអ៊ីស្រាអែលទាំងអស់ថា បើអ្នករាល់គ្នាវិលត្រឡប់មកឯព្រះយេហូវ៉ាវិញដោយអស់ពីចិត្ត នោះត្រូវយកអស់ទាំងព្រះដទៃ នឹងរូបព្រះទាំងប៉ុន្មានពីពួកអ្នករាល់គ្នាចេញ ហើយបាញ់ចិត្តដំរង់ចំពោះព្រះយេហូវ៉ា ព្រមទាំងគោរពប្រតិបត្តិដល់ទ្រង់តែ១ នោះទ្រង់នឹងជួយដោះអ្នករាល់គ្នា ឲ្យរួចចេញពីកណ្តាប់ដៃនៃពួកភីលីស្ទីន ដូច្នេះពួកកូនចៅអ៊ីស្រាអែលក៏យកព្រះបាល នឹងរូបព្រះទាំងប៉ុន្មានចោលចេញ វិលមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែ១វិញ។