កុមារសាំយូអែលនៅបម្រើព្រះអម្ចាស់ជាមួយលោកអេលី។ នៅគ្រានោះ ព្រះអម្ចាស់កម្រមានព្រះបន្ទូលមកកាន់ប្រជាជនអ៊ីស្រាអែលណាស់ ហើយក៏កម្រឲ្យនរណាម្នាក់និមិត្តឃើញការអស្ចារ្យមកពីព្រះអង្គដែរ។ ពេលនោះ ភ្នែករបស់លោកអេលីចាប់ផ្ដើមងងឹត មើលអ្វីសឹងតែលែងឃើញទៀត។ មានយប់មួយ លោកអេលីសម្រាន្ដនៅក្នុងបន្ទប់របស់លោក រីឯចង្កៀងដែលគេដុតក្នុងទីសក្ការៈ មិនទាន់រលត់នៅឡើយ ហើយកុមារសាំយូអែលដេកក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ត្រង់កន្លែងតម្កល់ហិបនៃសម្ពន្ធមេត្រី*របស់ព្រះជាម្ចាស់។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាំយូអែល កុមារសាំយូអែលក៏ឆ្លើយ «បាទ!»
អាន ១ សាំយូអែល 3
ស្ដាប់នូវ ១ សាំយូអែល 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 3:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ