១ សាំយូអែល 3:1-4

១ សាំយូអែល 3:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កុមារ​សាំយូ‌អែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​មុខ​លោកអេលី។ នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​កម្រ​នឹង​មាន​ព្រះ‌បន្ទូល​ណាស់ ឯ​និមិត្ត​ក៏​មិន​សូវ​មាន​ញឹក‌ញាប់​ដែរ។ នៅ​ពេល​នោះ ភ្នែក​របស់​លោក​អេលី​ចាប់​ផ្តើម​ស្រវាំង មើល​អ្វី​មិន​ឃើញ​ឡើយ លោកអេលី​សម្រាក​នៅ​ក្នុង​បន្ទប់​របស់​លោក ក្នុង​ពេល​ដែល​ចង្កៀង​នៃ​ព្រះ​មិន​ទាន់​រលត់​នៅ​ឡើយ កុមារសាំយូ‌អែល​ដេក​នៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ជា​កន្លែង​ដែល​មាន​ហិប​នៃ​ព្រះ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​ថា៖ «សាំយូ‌អែល! សាំយូ‌អែល​អើយ!» សាំយូ‌អែល​ឆ្លើយ​ថា៖ «បាទ!»

ចែក​រំលែក
អាន ១ សាំយូអែល 3

១ សាំយូអែល 3:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កុមារ​សាំយូ‌អែល​នៅ​បម្រើ​ព្រះ‌អម្ចាស់​ជា​មួយ​លោក​អេលី។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​កម្រ​មាន​ព្រះ‌បន្ទូល​មក​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ណាស់ ហើយ​ក៏​កម្រ​ឲ្យ​នរណា​ម្នាក់​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មក​ពី​ព្រះអង្គ​ដែរ។ ពេល​នោះ ភ្នែក​របស់​លោក​អេលី​ចាប់​ផ្ដើម​ងងឹត មើល​អ្វី​សឹង​តែ​លែង​ឃើញ​ទៀត។ មាន​យប់​មួយ លោក​អេលី​សម្រាន្ដ​នៅ​ក្នុង​បន្ទប់​របស់​លោក រីឯ​ចង្កៀង​ដែល​គេ​ដុត​ក្នុង​ទីសក្ការៈ មិន​ទាន់​រលត់​នៅ​ឡើយ ហើយ​កុមារ​សាំយូ‌អែល​ដេក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ត្រង់​កន្លែង​តម្កល់​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌ជាម្ចាស់។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល កុមារ​សាំយូ‌អែល​ក៏​ឆ្លើយ «បាទ!»

ចែក​រំលែក
អាន ១ សាំយូអែល 3

១ សាំយូអែល 3:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​សាំយូ‌អែល ក្មេង​នោះ ក៏​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​មុខ​អេលី ក្នុង​គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​កាន់​តែ​ក្រ​ទៅ ឯ​ការ​ជាក់‌ស្តែង​ក៏​មិន‌សូវ​មាន​ជា​ញឹក‌ញយ​ដែរ នៅ​គ្រា​នោះ​ឯង មាន​ពេល​១​ដែល​អេលី​ដេក​នៅ​ដំណេក​របស់​លោក (សម័យ​នោះភ្នែក​លោក​បាន​ចាប់​តាំង​ងងឹត​ទៅ មើល​អ្វី​មិន​ឃើញ​ឡើយ) ហើយ​សាំយូ‌អែល​ក៏​ដេក នៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា​ដែរ ជា​កន្លែង​ដែល​មាន​ហឹប​នៃ​ព្រះ ក្នុង​កាល​ដែល​ចង្កៀង​នៃ​ព្រះ​មិន​ទាន់​រលត់​នៅ​ឡើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ហៅ​មក​សាំយូ‌អែល ហើយ​សាំយូ‌អែល​តប​ថា ប្របាទ

ចែក​រំលែក
អាន ១ សាំយូអែល 3