១ សាំយូអែល 2:27-29

១ សាំយូអែល 2:27-29 គខប

មាន​អ្នក​ជំនិត​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់​បាន​មក​ជួប​លោក​អេលី ពោល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “កាល​បុព្វបុរស​របស់​អ្នក​ស្ថិត​នៅ​ស្រុក​អេស៊ីប ជា​ទាសករ​របស់​ស្ដេច​ផារ៉ោន យើង​បាន​សម្តែង​ឲ្យ​គេ​ស្គាល់​យើង។ យើង​ជ្រើស​រើស​អើរ៉ុន ជា​បុព្វបុរស​របស់​អ្នក ពី​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ ដើម្បី​ឡើង​ទៅ​អាសនៈ​ដុត​គ្រឿង​ក្រអូប និង​ពាក់​អាវ​អេផូដ* បម្រើ​យើង។ យើង​បាន​ចែក​សាច់​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ដុត​ជា​តង្វាយ​ដល់​យើង ឲ្យ​ពូជ‌ពង្ស​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​យញ្ញ‌បូជា និង​តង្វាយ ដែល​យើង​បង្គាប់​ឲ្យ​ប្រជា‌ជន​យក​មក​ថ្វាយ នៅ​ក្នុង​ដំណាក់​របស់​យើង? ហេតុ​អ្វី​បាន​ជា​អ្នក​លើក​តម្កើង​កូន​របស់​អ្នក​ជាង​យើង ដោយ​បណ្ដោយ​ឲ្យ​កូន​យក​ចំណែក​តង្វាយ​ល្អៗ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌ជន​របស់​យើង យក​ទៅ​បំប៉ន​ខ្លួន​ឯង​ដូច្នេះ?”