១ សាំយូអែល 2:27-29

១ សាំយូអែល 2:27-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ មាន​អ្នក​សំណព្វ​របស់​ព្រះ​មក​ជួប​លោក​អេលី ពោល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ "តើ​យើង​មិន​បាន​លេច​មក ឲ្យ​បុព្វ‌បុរស​របស់​អ្នក​ឃើញ​នៅ​ស្រុក​អេស៊ីព្ទ កាល​ដែល​គេ​នៅ​ក្នុង​ដំណាក់​ផារ៉ោន​ទេ​ឬ? តើ​យើង​មិន​បាន​រើស​យក​គេ ពី​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​ធ្វើ​ជា​សង្ឃ​របស់​យើង ឲ្យ​បាន​ពាក់​អេផូឌ ឡើង​ទៅ​អាសនា​របស់​យើង ដើម្បី​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​យើង ព្រម​ទាំង​ចែក​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដុត​ថ្វាយ ឲ្យ​ដល់​គ្រួសារ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​យញ្ញ‌បូជា និង​តង្វាយ​របស់​យើង​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្គាប់​ឲ្យ​ថ្វាយ​នៅ​ក្នុង​ដំណាក់​របស់​យើង ដោយ​រាប់​អាន​កូន​របស់​អ្នក​ជា​ជាង​យើង​ទៅ​វិញ ដែល​ធ្វើ​ឲ្យ​ខ្លួន​ធំ​ធាត់ ដោយ‌សារ​ចំណែក​វិសេស​ជាង​គេ​ក្នុង​អស់​ទាំង​តង្វាយ​របស់​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ដូច្នេះ?"

ចែក​រំលែក
អាន ១ សាំយូអែល 2

១ សាំយូអែល 2:27-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​អ្នក​ជំនិត​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់​បាន​មក​ជួប​លោក​អេលី ពោល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “កាល​បុព្វបុរស​របស់​អ្នក​ស្ថិត​នៅ​ស្រុក​អេស៊ីប ជា​ទាសករ​របស់​ស្ដេច​ផារ៉ោន យើង​បាន​សម្តែង​ឲ្យ​គេ​ស្គាល់​យើង។ យើង​ជ្រើស​រើស​អើរ៉ុន ជា​បុព្វបុរស​របស់​អ្នក ពី​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ ដើម្បី​ឡើង​ទៅ​អាសនៈ​ដុត​គ្រឿង​ក្រអូប និង​ពាក់​អាវ​អេផូដ* បម្រើ​យើង។ យើង​បាន​ចែក​សាច់​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ដុត​ជា​តង្វាយ​ដល់​យើង ឲ្យ​ពូជ‌ពង្ស​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​យញ្ញ‌បូជា និង​តង្វាយ ដែល​យើង​បង្គាប់​ឲ្យ​ប្រជា‌ជន​យក​មក​ថ្វាយ នៅ​ក្នុង​ដំណាក់​របស់​យើង? ហេតុ​អ្វី​បាន​ជា​អ្នក​លើក​តម្កើង​កូន​របស់​អ្នក​ជាង​យើង ដោយ​បណ្ដោយ​ឲ្យ​កូន​យក​ចំណែក​តង្វាយ​ល្អៗ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌ជន​របស់​យើង យក​ទៅ​បំប៉ន​ខ្លួន​ឯង​ដូច្នេះ?”

ចែក​រំលែក
អាន ១ សាំយូអែល 2

១ សាំយូអែល 2:27-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ មាន​អ្នក​សំណប់​របស់​ព្រះ​មក​ឯ​អេលី​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​យ៉ាង​ដូច្នេះ តើ​អញ​មិន​បាន​លេច​មក ឲ្យ​ពួក​វង្ស​នៃ​ឰយុកោ​ឯង​ឃើញ ពី​កាល​ដែល​គេ​នៅ​ក្នុង​ដំណាក់​ផារ៉ោន នៅ​ស្រុក​អេស៊ីព្ទ​ទេ​ឬ​អី តើ​អញ​មិន​បាន​រើស​យក​គេ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន មក​ធ្វើ​ជា​សង្ឃ​ដល់​អញ ឲ្យ​បាន​ពាក់​អេផូឌ ឡើង​ទៅ​ឯ​អាសនា​អញ ដើម្បី​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​អញ ព្រម​ទាំង​ចែក​ដង្វាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដុត​ថ្វាយ ឲ្យ​ដល់​ពួក​គ្រួ​ឰយុកោ​ឯង​ផង​ទេ​ឬ​អី បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ជាន់​ឈ្លី​យញ្ញ‌បូជា នឹង​ដង្វាយ​របស់​អញ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​បង្គាប់​ឲ្យ​ថ្វាយ​នៅ​ក្នុង​ដំណាក់​អញ ដោយ​រាប់​អាន​កូន​ឯង​ជា​ជាង​អញ​វិញ ដើម្បី​នឹង​ធ្វើ​ឲ្យ​ខ្លួន​ធាត់​ធំ ដោយ‌សារ​ចំណែក​វិសេស​ជាង​គេ​ក្នុង​អស់​ទាំង​ដង្វាយ​នៃ​សាសន៍​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​អញ​ដូច្នេះ

ចែក​រំលែក
អាន ១ សាំយូអែល 2