១ សាំយូអែល 18:5-9

១ សាំយូអែល 18:5-9 គខប

គ្រប់​សមរ‌ភូមិ​ដែល​ព្រះ‌បាទ​សូល​ចាត់​ឲ្យ​ទៅ ដាវីឌ​តែងតែ​ទទួល​ជោគ​ជ័យ​ជានិច្ច។ ព្រះ‌បាទ​សូល​តែង‌តាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ហើយ​ប្រជា‌ជន​ទាំង​មូល និង​រាជ​បម្រើ​របស់​ព្រះ‌បាទ​សូល ពេញ​ចិត្ត​នឹង​លោក​គ្រប់ៗ​គ្នា។ កាល​កង‌ទ័ព​ត្រឡប់​មក​ពី​ច្បាំង​វិញ ក្រោយ​លោក​ដាវីឌ​បាន​ប្រហារ​ជន​ភីលីស្ទីន​ហើយ ស្ត្រីៗ​នៅ​គ្រប់​ក្រុង​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ចេញ​ទៅ​ទទួល​ព្រះ‌បាទ​សូល ទាំង​ស្រែក​ច្រៀង និង​រាំ​តាម​ចង្វាក់​ស្គរ និង​តូរ្យ‌តន្ត្រី ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ស្ត្រី​ទាំង​នោះ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​រីក‌រាយ​ថា៖ «ព្រះ‌បាទ​សូល​ប្រហារ​បាន​រាប់​ពាន់​នាក់ រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់​ម៉ឺន​នាក់»។ ពាក្យ​ទាំង​នេះ​ធ្វើ​ឲ្យ​ព្រះ‌បាទ​សូល​ខ្ញាល់​ជា​ខ្លាំង ទ្រង់​នឹក​ថា៖ «គេ​សរសើរ​ដាវីឌ​ថា ប្រហារ​បាន​រាប់​ម៉ឺន​នាក់ រីឯ​អញ​វិញ​ត្រឹម​តែ​រាប់​ពាន់​នាក់។ ដូច្នេះ ដាវីឌ​នៅ​ខ្វះ​តែ​រាជ​សម្បត្តិ​ប៉ុណ្ណោះ»។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ព្រះ‌បាទ​សូល​ស្អប់​លោក​ដាវីឌ​យ៉ាង​ខ្លាំង។