១ ពង្សាវតារក្សត្រ 8:29-30

១ ពង្សាវតារក្សត្រ 8:29-30 គខប

សូម​ទត​មើល​មក​ព្រះ‌ដំណាក់​នេះ ទាំង​យប់ ទាំង​ថ្ងៃ គឺ​កន្លែង​ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “ទី​នេះ​ជា​កន្លែង​សម្រាប់​នាម​យើង”។ ពេល​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ អធិស្ឋាន​នៅ​ទី​នេះ សូម​ទ្រង់​ព្រះ​សណ្ដាប់​ផង។ កាល​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ និង​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ អធិស្ឋាន​ឆ្ពោះ​មក​ទី​នេះ សូម​ទ្រង់​មេត្តា​ព្រះ‌សណ្ដាប់​ផង។ បពិត្រ​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ សូម​មេត្តា​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​យើង​ខ្ញុំ និង​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង!