១ ពង្សាវតារក្សត្រ 4:29-32

១ ពង្សាវតារក្សត្រ 4:29-32 គខប

ព្រះ‌ជាម្ចាស់​ប្រទាន​ប្រាជ្ញា និង​សុភ‌និច្ឆ័យ​យ៉ាង​លើស‌លុប​ដល់​ព្រះ‌បាទ​សាឡូម៉ូន ធ្វើ​ឲ្យ​ស្ដេច​មាន​ការ​យល់​ដឹង​ទូលំ‌ទូលាយ ដូច​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ។ ព្រះ‌រាជា​មាន​ប្រាជ្ញា​ឈ្លាស‌វៃ​លើស​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ខាង​កើត និង​នៅ​ស្រុក​អេស៊ីប។ ព្រះ‌រាជា​មាន​ប្រាជ្ញា​លើស​មនុស្ស​ផង​ទាំង​ពួង គឺ​លើស​លោក​អេថាន ពី​អំបូរ​សេរ៉ា‌គីត លោក​ហេ‌ម៉ាន ព្រម​ទាំង​លោក​កាល់‌កូល និង​លោក​ដារ‌ដា ជា​កូន​របស់​លោក​ម៉ាហូល។ កិត្តិនាម​របស់​ព្រះ‌រាជា​ល្បី​សុស‌សាយ រហូត​ដល់​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ។ ព្រះ‌បាទ​សាឡូម៉ូន​ថ្លែង​សុភាសិត បី​ពាន់​ឃ្លា និង​តែង​ចម្រៀង​មួយ​ពាន់​ប្រាំ​បទ។