១ ពង្សាវតារក្សត្រ 4:29-32

១ ពង្សាវតារក្សត្រ 4:29-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ​បាន​ប្រទាន​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា និង​យោបល់​ច្រើន​ក្រៃ‌លែង ព្រម​ទាំង​ព្រះ‌ហឫ‌ទ័យ​ធំ​ទូលាយ​ដូច​ជា​បណ្ដា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ ប្រាជ្ញា​របស់​សាឡូម៉ូន​មាន​លើស​ហួស​ជាង​ប្រាជ្ញា​របស់​អស់​ទាំង​ពួក​ស្រុក​ខាង​កើត និង​អស់​ទាំង​ប្រាជ្ញា​របស់​ស្រុក​អេស៊ីព្ទ​ផង។ ដ្បិត​ទ្រង់​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស​ទាំង​អស់ គឺ​លើស​ជាង​អេថាន ជា​ពូជ​សេរ៉ា‌គីត និង​លើស​ជាង​ហេម៉ាន កាល់‌កូល និង​ដារដា ជា​កូន​ទាំង​បី​របស់​ម៉ាហូល​ទៅ​ទៀត កិត្តិ‌នាម​របស់​ទ្រង់ បាន​ឮ​សុស‌សាយ​រហូត​ដល់​អស់​ទាំង​នគរ​នៅ​ជុំ‌វិញ។ ទ្រង់​បាន​និពន្ធ​ពាក្យ​សុភា‌សិត​បី​ពាន់​ខ ហើយ​ក៏​លើក​ទំនុក​ចម្រៀង​មួយ​ពាន់​ប្រាំ​បទ។

១ ពង្សាវតារក្សត្រ 4:29-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​ប្រទាន​ប្រាជ្ញា និង​សុភ‌និច្ឆ័យ​យ៉ាង​លើស‌លុប​ដល់​ព្រះ‌បាទ​សាឡូម៉ូន ធ្វើ​ឲ្យ​ស្ដេច​មាន​ការ​យល់​ដឹង​ទូលំ‌ទូលាយ ដូច​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ។ ព្រះ‌រាជា​មាន​ប្រាជ្ញា​ឈ្លាស‌វៃ​លើស​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ខាង​កើត និង​នៅ​ស្រុក​អេស៊ីប។ ព្រះ‌រាជា​មាន​ប្រាជ្ញា​លើស​មនុស្ស​ផង​ទាំង​ពួង គឺ​លើស​លោក​អេថាន ពី​អំបូរ​សេរ៉ា‌គីត លោក​ហេ‌ម៉ាន ព្រម​ទាំង​លោក​កាល់‌កូល និង​លោក​ដារ‌ដា ជា​កូន​របស់​លោក​ម៉ាហូល។ កិត្តិនាម​របស់​ព្រះ‌រាជា​ល្បី​សុស‌សាយ រហូត​ដល់​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ។ ព្រះ‌បាទ​សាឡូម៉ូន​ថ្លែង​សុភាសិត បី​ពាន់​ឃ្លា និង​តែង​ចម្រៀង​មួយ​ពាន់​ប្រាំ​បទ។

១ ពង្សាវតារក្សត្រ 4:29-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌ទ្រង់​បាន​ប្រទាន​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា នឹង​យោបល់​ច្រើន​ក្រៃ‌លែង ព្រម​ទាំង​ព្រះ‌ហឫទ័យ​ធំ​ទូលាយ​ដូច​ជា​បណ្តា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ ប្រាជ្ញា​របស់​សាឡូម៉ូន​ក៏​លើស​ហួស​ជាង​ប្រាជ្ញា​របស់​អស់​ទាំង​ពួក​ស្រុក​ខាង​កើត ហើយ​នឹង​អស់​ទាំង​ប្រាជ្ញា​របស់​ស្រុក​អេស៊ីព្ទ​ផង ដ្បិត​ទ្រង់​មាន​ប្រាជ្ញា លើស​ជាង​មនុស្ស​ទាំង​អស់ គឺ​លើស​ជាង​អេថាន ជា​ពូជ​សេរ៉ា‌គីត ហើយ​លើស​ជាង​ហេម៉ាន កាល់‌កូល នឹង​ដារដា ជា​កូន​ទាំង​៣​របស់​ម៉ាហូល​ទៅ​ទៀត កិត្តិ‌នាម​របស់​ទ្រង់ ក៏​ឮ​សុស‌សាយ​ទួទៅ​ក្នុង​គ្រប់​ទាំង​នគរ​នៅ​ជុំវិញ ទ្រង់​បាន​និពន្ធ​ពាក្យ​សុភាសិត​៣​ពាន់​ខ ហើយ​ក៏​លើក​ទំនុក​ចំរៀង​១​ពាន់​៥​បទ