១ ពង្សាវតារក្សត្រ 3:5-10

១ ពង្សាវតារក្សត្រ 3:5-10 គខប

ក្នុង​ពេល​ដែល​ព្រះ‌បាទ​សាឡូម៉ូន​គង់​នៅ​គីបៀន ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​ស្ដេច​ឃើញ ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​ឲ្យ!»។ ព្រះ‌បាទ​សាឡូម៉ូន​ទូល​ថា៖ «ព្រះអង្គ​បាន​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេង​ចំពោះ​បិតា​ទូលបង្គំ គឺ​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រោះ​បិតា​ទូលបង្គំ​រស់​នៅ​ដោយ​ភក្ដី‌ភាព សុចរិត និង​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ។ ព្រះអង្គ​នៅ​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេង​ចំពោះ​បិតា​ទូលបង្គំ ដោយ​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​មាន​បុត្រ​មួយ​អង្គ ឡើង​ស្នង​រាជ្យ​នៅ​ថ្ងៃ​នេះ។ បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ ព្រះអង្គ​បាន​តែង‌តាំង​ទូលបង្គំ​ឲ្យ​ឡើង​ស្នង​រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​ទូលបង្គំ។ ប៉ុន្តែ ទូលបង្គំ​នៅ​ក្មេង​ខ្ចី​ពេក មិន​ទាន់​ចេះ​គ្រប់‌គ្រង​ស្រុក​នៅ​ឡើយ។ ទូលបង្គំ​ត្រូវ​ដឹក​នាំ​ប្រជា‌ជន​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស គឺ​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា។ ហេតុ​នេះ សូម​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា​ឈ្លាស​វៃ ដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ហើយ​ឲ្យ​ទូលបង្គំ​ចេះ​វិនិច្ឆ័យ ស្គាល់​ការ​ល្អ ការ​អាក្រក់ បើ​មិន​ដូច្នោះ​ទេ តើ​នរណា​អាច​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​ដ៏​ច្រើន​ឥត​គណនា​របស់​ព្រះអង្គ​បាន?»។ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ការ​ទូល​សូម​របស់​ព្រះ‌បាទ​សាឡូម៉ូន​ណាស់