១ ពង្សាវតារក្សត្រ 3:10-13

១ ពង្សាវតារក្សត្រ 3:10-13 គខប

ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ការ​ទូល​សូម​របស់​ព្រះ‌បាទ​សាឡូម៉ូន​ណាស់ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មិន​បាន​ទូល​សូម​ឲ្យ​មាន​អាយុ​វែង មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ ឬ​ឲ្យ​ខ្មាំង​សត្រូវ​របស់​អ្នក​ត្រូវ​វិនាស​ឡើយ តែ​អ្នក​ទូល​សូម​ឲ្យ​មាន​ប្រាជ្ញា​ឈ្លាស‌វៃ និង​ការ​យល់​ដឹង ដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ ដោយ​យុត្តិធម៌។ ដូច្នេះ យើង​នឹង​ធ្វើ​តាម​ការ​ទូល​សូម​របស់​អ្នក គឺ​យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដែល​គ្មាន​នរណា​ម្នាក់​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្ដី ឬ​ទៅ​អនាគត​ក្ដី។ លើស​ពី​នេះ យើង​ក៏​ផ្ដល់​ឲ្យ​អ្នក​មាន​អ្វីៗ​ដែល​អ្នក​មិន​បាន​ទូល​សូម​យើង​ដែរ គឺ​ទ្រព្យ​សម្បត្តិ ភាព​ថ្កុំ‌ថ្កើង​រុងរឿង។ ក្នុង​មួយ​ជីវិត​របស់​អ្នក គ្មាន​ស្ដេច​ណា​មួយ​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ។