១ ពង្សាវតារក្សត្រ 17:2-6

១ ពង្សាវតារក្សត្រ 17:2-6 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេលីយ៉ា​ថា៖ «ចូរ​ចាក​ចេញ​ពី​ទី​នេះ ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​កើត ហើយ​ពួន​សម្ងំ​នៅ​ក្បែរ​ជ្រោះ​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។ អ្នក​អាច​ផឹក​ទឹក​ជ្រោះ ហើយ​យើង​នឹង​ប្រើ​ក្អែក​ពាំ​អាហារ​យក​ទៅ​ឲ្យ​អ្នក​នៅ​ទី​នោះ»។ លោក​ក៏​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​ព្រះ‌បន្ទូល​ព្រះ‌អម្ចាស់ គឺ​លោក​ទៅ​ស្នាក់​អាស្រ័យ​ក្បែរ​ស្ទឹង​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។ ក្អែក​តែង​ពាំ​នំបុ័ង និង​សាច់​យក​មក​ឲ្យ​លោក​ទាំង​ព្រឹក​ទាំង​ល្ងាច ហើយ​លោក​បរិភោគ​ទឹក​ជ្រោះ​នោះ។