១ ពង្សាវតារក្សត្រ 17:2-6
១ ពង្សាវតារក្សត្រ 17:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកបង្គាប់លោកថា៖ «ចូរចេញពីទីនេះ បែរទៅខាងកើត ហើយពួនខ្លួននៅឯជ្រោះកេរីត ដែលនៅប្រទល់មុខនឹងទន្លេយ័រដាន់ទៅ ឯងនឹងផឹកទឹកជ្រោះនោះ ហើយយើងបានបង្គាប់ឲ្យក្អែកចិញ្ចឹមឯងនៅទីនោះដែរ»។ ដូច្នេះ លោកក៏ធ្វើតាមព្រះបន្ទូលនៃព្រះយេហូវ៉ា គឺទៅអាស្រ័យនៅក្បែរជ្រោះកេរីត ដែលនៅប្រទល់មុខទន្លេយ័រដាន់ ហើយរាល់ព្រឹករាល់ល្ងាច ក្អែកតែងពាំនំបុ័ង និងសាច់មកជូនលោក លោកក៏ផឹកទឹកជ្រោះនោះ។
១ ពង្សាវតារក្សត្រ 17:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលីយ៉ាថា៖ «ចូរចាកចេញពីទីនេះ ធ្វើដំណើរទៅទិសខាងកើត ហើយពួនសម្ងំនៅក្បែរជ្រោះកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។ អ្នកអាចផឹកទឹកជ្រោះ ហើយយើងនឹងប្រើក្អែកពាំអាហារយកទៅឲ្យអ្នកនៅទីនោះ»។ លោកក៏ចាកចេញទៅ ហើយធ្វើតាមព្រះបន្ទូលព្រះអម្ចាស់ គឺលោកទៅស្នាក់អាស្រ័យក្បែរស្ទឹងកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។ ក្អែកតែងពាំនំបុ័ង និងសាច់យកមកឲ្យលោកទាំងព្រឹកទាំងល្ងាច ហើយលោកបរិភោគទឹកជ្រោះនោះ។
១ ពង្សាវតារក្សត្រ 17:2-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកបង្គាប់លោកថា ចូរចេញពីទីនេះ បែរទៅខាងកើត ហើយពួនខ្លួននៅឯជ្រោះកេរីត ដែលនៅប្រទល់មុខនឹងទន្លេយ័រដាន់ទៅ ឯងនឹងផឹកទឹកពីជ្រោះនោះ ហើយអញបានបង្គាប់ឲ្យក្អែកចិញ្ចឹមឯងនៅទីនោះដែរ ដូច្នេះ លោកក៏ធ្វើតាមព្រះបន្ទូលនៃព្រះយេហូវ៉ា គឺទៅអាស្រ័យនៅក្បែរជ្រោះកេរីត ដែលនៅប្រទល់មុខទន្លេយ័រដាន់ ហើយរាល់ព្រឹករាល់ល្ងាច ក្អែកតែងពាំនំបុ័ងនឹងសាច់មកជូនលោក លោកក៏ផឹកទឹកពីជ្រោះនោះ