១ កូរិនថូស 7:13-14

១ កូរិនថូស 7:13-14 គខប

រីឯ​ស្ត្រី​មាន​ប្ដី​ជា​អ្នក​មិន​ជឿ​វិញ បើ​ប្ដី​យល់​ព្រម​រស់​នៅ​ជា​មួយ​នាង នោះ​ក៏​មិន​ត្រូវ​លែង​គេ​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​ប្រោស​ប្ដី​ដែល​មិន​ជឿ ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ព្រះអង្គ​តាម​រយៈ​ភរិយា ហើយ​ព្រះអង្គ​ក៏​ប្រោស​ភរិយា​ដែល​មិន​ជឿ ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ព្រះអង្គ តាម​រយៈ​ប្ដី​ដែល​ជា​អ្នក​ជឿ​នោះ​ដែរ។ បើ​សេចក្ដី​ខាង​លើ​នេះ​មិន​ពិត កូន​ចៅ​របស់​បងប្អូន​មិន​បរិសុទ្ធ*​ទេ!។ ប៉ុន្តែ តាម​ពិត ព្រះ‌ជាម្ចាស់​បាន​ប្រោស​ក្មេង​ទាំង​នោះ​ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ព្រះអង្គ​រួច​ស្រេច​ទៅ​ហើយ។