១ កូរិនថូស 7:13-14
១ កូរិនថូស 7:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយបើស្ត្រីណាមានប្តីជាអ្នកមិនជឿវិញ តែគាត់ព្រមរស់នៅជាមួយ នោះក៏មិនត្រូវលែងគាត់ដែរ។ ដ្បិតប្តីដែលមិនជឿនោះបានរាប់ជាបរិសុទ្ធតាមរយៈប្រពន្ធ ហើយប្រពន្ធដែលមិនជឿ ក៏បានរាប់ជាបរិសុទ្ធតាមរយៈប្តីដែរ ពុំនោះទេ កូនរបស់អ្នករាល់គ្នាមិនស្អាតឡើយ ប៉ុន្តែ ឥឡូវនេះ ពួកគេស្អាតហើយ។
១ កូរិនថូស 7:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯស្ត្រីមានប្ដីជាអ្នកមិនជឿវិញ បើប្ដីយល់ព្រមរស់នៅជាមួយនាង នោះក៏មិនត្រូវលែងគេដែរ ដ្បិតព្រះជាម្ចាស់ប្រោសប្ដីដែលមិនជឿ ឲ្យចូលរួមក្នុងប្រជាជនរបស់ព្រះអង្គតាមរយៈភរិយា ហើយព្រះអង្គក៏ប្រោសភរិយាដែលមិនជឿ ឲ្យចូលរួមក្នុងប្រជាជនរបស់ព្រះអង្គ តាមរយៈប្ដីដែលជាអ្នកជឿនោះដែរ។ បើសេចក្ដីខាងលើនេះមិនពិត កូនចៅរបស់បងប្អូនមិនបរិសុទ្ធ*ទេ!។ ប៉ុន្តែ តាមពិត ព្រះជាម្ចាស់បានប្រោសក្មេងទាំងនោះឲ្យចូលរួមក្នុងប្រជាជនរបស់ព្រះអង្គរួចស្រេចទៅហើយ។
១ កូរិនថូស 7:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយស្ត្រីណាមានប្ដីដែលមិនជឿ តែព្រមនៅជាមួយនឹងនាង នោះក៏មិនត្រូវឲ្យនាងលះចោលគេដែរ ដ្បិតប្ដីដែលមិនជឿ នោះបានរាប់ជាស្អាតដោយសារប្រពន្ធ ហើយប្រពន្ធដែលមិនជឿក៏ដោយសារប្ដីដែរ ពុំនោះ កូនចៅគេមិនស្អាតទេ តែឥឡូវនេះ វាស្អាតហើយ