រីឯការរៃប្រាក់ផ្ញើទៅជូនបងប្អូននៅយេរូសាឡឹមវិញ សូមបងប្អូនចាត់ចែងដូចខ្ញុំបានផ្ដែផ្ដាំដល់ក្រុមជំនុំនានា នៅស្រុកកាឡាទីដែរ គឺរាល់ថ្ងៃអាទិត្យ សូមបងប្អូនយកប្រាក់ទុកដោយឡែកនៅផ្ទះឲ្យហើយ តាមតែម្នាក់ៗអាចសន្សំបាន មិនបាច់ចាំខ្ញុំមកដល់ ទើបនាំគ្នារៃប្រាក់នោះឡើយ។ កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អស់អ្នកដែលបងប្អូនជ្រើសរើស ឲ្យយកអំណោយទាននេះ ទៅក្រុងយេរូសាឡឹម ទាំងកាន់សំបុត្រទៅជាមួយផង។ បើយល់ឃើញថា គួរឲ្យខ្ញុំទៅដែរនោះ ពួកគេនឹងធ្វើដំណើរទៅជាមួយខ្ញុំ។ ពេលណាខ្ញុំបានឆ្លងកាត់ស្រុកម៉ាសេដូនរួចហើយ ខ្ញុំនឹងមកសួរសុខទុក្ខបងប្អូនដែរ (ដ្បិតខ្ញុំត្រូវតែឆ្លងកាត់ស្រុកម៉ាសេដូន)។ ខ្ញុំប្រហែលជានឹងស្នាក់នៅជាមួយបងប្អូន ឬត្រូវនៅជាមួយបងប្អូនក្នុងរដូវរងានេះផង ដើម្បីឲ្យបងប្អូនជួយខ្ញុំក្នុងការបន្តដំណើរទៅមុខទៀត។ លើកនេះ ខ្ញុំមិនចង់មកជួបបងប្អូន ដោយគ្រាន់តែឆៀងចូលមួយភ្លែតនោះទេ ប្រសិនបើព្រះអម្ចាស់អនុញ្ញាតឲ្យ ខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយបងប្អូនបានយូរក្រែលបន្តិច។ ប៉ុន្តែ ខ្ញុំត្រូវស្នាក់នៅក្រុងអេភេសូនេះរហូតដល់បុណ្យថ្ងៃទីហាសិប ដ្បិតទ្វារបើកចំហយ៉ាងធំ សម្រាប់ឲ្យខ្ញុំបំពេញកិច្ចការនៅទីនោះ ទោះបីមានអ្នកប្រឆាំងច្រើនយ៉ាងណាក៏ដោយ។ ប្រសិនបើលោកធីម៉ូថេមកដល់ សូមបងប្អូនរាក់ទាក់ទទួលគាត់ កុំឲ្យគាត់ព្រួយបារម្ភក្នុងចំណោមបងប្អូន ដ្បិតគាត់ធ្វើការបម្រើព្រះអម្ចាស់ដូចខ្ញុំដែរ។ ហេតុនេះ កុំឲ្យមាននរណាម្នាក់មើលងាយគាត់ឡើយ តែត្រូវជួយជ្រោមជ្រែងគាត់ ឲ្យបន្តដំណើរទៅដល់កន្លែងខ្ញុំដោយសុខសាន្តផង ដ្បិតខ្ញុំ និងបងប្អូននៅទីនោះរង់ចាំគាត់។ រីឯលោកអប៉ូឡូសវិញ ខ្ញុំបានដាស់តឿនគាត់ជារឿយៗឲ្យមកសួរសុខទុក្ខបងប្អូន ទាំងនាំបងប្អូនឯទៀតៗមកជាមួយផង ក៏ប៉ុន្តែ គាត់ពុំទាន់បានសម្រេចចិត្តថា នឹងមកក្នុងពេលឆាប់ៗនេះទេ គាត់នឹងអញ្ជើញមក នៅពេលណាឱកាសហុចឲ្យ។
អាន ១ កូរិនថូស 16
ស្ដាប់នូវ ១ កូរិនថូស 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ កូរិនថូស 16:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ