១ របាក្សត្រ 4:9-10

១ របាក្សត្រ 4:9-10 គខប

លោក​យ៉ាបេស​ជា​មនុស្ស​ដែល​គេ​រាប់​អាន​ជាង​បងប្អូន​របស់​គាត់។ ម្ដាយ​របស់​គាត់​បាន​ដាក់​ឈ្មោះ​គាត់​ថា យ៉ាបេស ដោយ​ពោល​ថា «ខ្ញុំ​បាន​បង្កើត​កូន​នេះ​មក​ដោយ​ឈឺ​ចាប់»។ លោក​យ៉ាបេស​បាន​អង្វរ​រក​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា «សូម​ប្រទាន​ពរ​ទូលបង្គំ សូម​ពង្រីក​ទឹក​ដី​របស់​ទូលបង្គំ ហើយ​ដាក់​ព្រះ‌ហស្ដ​លើ​ទូលបង្គំ កុំ​ឲ្យ​ទូលបង្គំ​ជួប​ប្រទះ​ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់​ឡើយ!»។ ព្រះ‌ជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​គាត់។