១ របាក្សត្រ 4:9-10
១ របាក្សត្រ 4:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យ៉ាបេស គាត់ជាមនុស្សដែលគេរាប់អាន លើសជាងពួកបងប្អូនគាត់ ម្តាយបានឲ្យឈ្មោះថា យ៉ាបេស ដោយថា «ព្រោះខ្ញុំបានបង្កើតវាមក ដោយមានចិត្តព្រួយ»។ យ៉ាបេសបានអំពាវនាវដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា «ឱបើទ្រង់ប្រទានពរមកទូលបង្គំ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំឲ្យទូលាយ ហើយឲ្យព្រះហស្តរបស់ព្រះអង្គបាននៅជាមួយទូលបង្គំ ដើម្បីរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ កុំឲ្យទូលបង្គំកើតចិត្តព្រួយ»។ ព្រះបានប្រោសប្រទានដល់គាត់ដូចជាបានសូម។
១ របាក្សត្រ 4:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ាបេសជាមនុស្សដែលគេរាប់អានជាងបងប្អូនរបស់គាត់។ ម្ដាយរបស់គាត់បានដាក់ឈ្មោះគាត់ថា យ៉ាបេស ដោយពោលថា «ខ្ញុំបានបង្កើតកូននេះមកដោយឈឺចាប់»។ លោកយ៉ាបេសបានអង្វររកព្រះរបស់ជនជាតិអ៊ីស្រាអែលថា «សូមប្រទានពរទូលបង្គំ សូមពង្រីកទឹកដីរបស់ទូលបង្គំ ហើយដាក់ព្រះហស្ដលើទូលបង្គំ កុំឲ្យទូលបង្គំជួបប្រទះទុក្ខវេទនា និងការឈឺចាប់ឡើយ!»។ ព្រះជាម្ចាស់ក៏ប្រោសប្រទានតាមសំណូមពររបស់គាត់។
១ របាក្សត្រ 4:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯយ៉ាបេស គាត់ជាមនុស្សដែលគេរាប់អាន លើសជាងពួកបងប្អូនគាត់ ម្តាយបានឲ្យឈ្មោះថា យ៉ាបេស ដោយថា ពីព្រោះខ្ញុំបានបង្កើតវាមក ដោយមានចិត្តព្រួយ យ៉ាបេសនេះ គាត់បានអំពាវនាវ ដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា ឱបើទ្រង់នឹងប្រទានពរមកទូលបង្គំទៅអេះ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំ ឲ្យទូលាយឡើង ហើយឲ្យព្រះហស្តទ្រង់បាននៅជាមួយនឹងទូលបង្គំ ដើម្បីនឹងរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ ប្រយោជន៍មិនឲ្យទូលបង្គំកើតចិត្តព្រួយ ព្រះទ្រង់ក៏ប្រោសប្រទានដល់គាត់ដូចជាបានសូម