Acts of the Apostles 18
18
1 ក្រោយពីហេតុការណ៍ទាំងនោះ លោកប៉ូលក៏ចាកចេញពីក្រុងអាថែនទៅក្រុងកូរិនថូស។
2 នៅក្រុងនោះ លោកប៉ូលបានជួបជនជាតិយូដាម្នាក់ឈ្មោះអ័គីឡាជាអ្នកស្រុកប៉ុនតុស និងនាងព្រីស៊ីលជាប្រពន្ធរបស់គាត់ដែលទើបមកពីស្រុកអ៊ីតាលី ដ្បិតព្រះចៅអធិរាជក្លូឌាសបានបញ្ជាឲ្យជនជាតិយូដាទាំងអស់ចាកចេញពីក្រុងរ៉ូម លោកប៉ូលក៏ចូលទៅជួបពួកគេ
3 ហើយ ដោយព្រោះអ្នកទាំងពីរមានមុខរបរជាអ្នកធ្វើរោងដូចគាត់ គាត់ក៏ស្នាក់នៅធ្វើការជាមួយពួកគេ។
4 រៀងរាល់ថ្ងៃសប្ប័ទ លោកប៉ូលបានជជែកវែកញែកនៅក្នុងសាលាប្រជុំ ទាំងពន្យល់ជនជាតិយូដា និងជនជាតិក្រេកឲ្យមានជំនឿ
5 រួចកាលលោកស៊ីឡាស និងលោកធីម៉ូថេបានចុះពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូលក៏ជាប់មមាញឹកក្នុងការប្រកាសព្រះបន្ទូល និងធ្វើបន្ទាល់ដល់ជនជាតិយូដាថា ព្រះយេស៊ូជាព្រះគ្រិស្ដ
6 ប៉ុន្ដែពេលពួកគេចេះតែប្រឆាំង និងជេរប្រមាថគាត់ គាត់ក៏រលាស់សម្លៀកបំពាក់ រួចនិយាយទៅពួកគេថា៖ «ចូរឲ្យឈាមរបស់អ្នករាល់គ្នាធ្លាក់លើក្បាលអ្នករាល់គ្នាចុះ! ឯខ្ញុំគ្មានទោសឡើយ។ ចាប់ពីពេលនេះទៅ ខ្ញុំនឹងទៅឯសាសន៍ដទៃវិញ»។
7 បន្ទាប់មកគាត់ក៏ចាកចេញពីសាលាប្រជុំ រួចចូលទៅក្នុងផ្ទះរបស់បុរសម្នាក់ឈ្មោះយូស្ទុស ជាអ្នកថ្វាយបង្គំព្រះជាម្ចាស់ដែលផ្ទះរបស់គាត់នៅជាប់សាលាប្រជុំ
8 រីឯលោកគ្រីសប៉ុសជាប្រធានសាលាប្រជុំ និងក្រុមគ្រួសារទាំងមូលបានជឿលើព្រះអម្ចាស់ ហើយអ្នកក្រុងកូរិនថូសជាច្រើនដែលបានស្ដាប់លោកប៉ូលបានជឿ និងបានទទួលពិធីជ្រមុជទឹកដែរ។
9 នៅយប់មួយ ព្រះអម្ចាស់មានបន្ទូលមកលោកប៉ូលនៅក្នុងសុបិននិមិត្ដថា៖ «កុំខ្លាចអី ចូរនិយាយបន្ដទៀត កុំនៅស្ងៀមឡើយ
10 ដ្បិតយើងនៅជាមួយអ្នក ហើយគ្មានអ្នកណាម្នាក់អាចតតាំង ធ្វើបាបអ្នកបានឡើយ ព្រោះមានប្រជារាស្ដ្ររបស់យើងជាច្រើននៅក្នុងក្រុងនេះ»។
11 គាត់ក៏ស្នាក់នៅទីនោះអស់រយៈពេលមួយឆ្នាំកន្លះ ទាំងបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់ពួកគេ
12 ប៉ុន្ដែ នៅពេលលោកកាលីយ៉ូធ្វើជាអភិបាលនៅស្រុកអាខៃ ជនជាតិយូដាបានបះបោរព្រមគ្នាប្រឆាំងលោកប៉ូល ហើយនាំគាត់ទៅសាលាក្ដី
13 ដោយចោទថា៖ «អ្នកនេះកំពុងតែបញ្ចុះបញ្ចូលមនុស្សឲ្យថ្វាយបង្គំព្រះជាម្ចាស់ផ្ទុយនឹងច្បាប់»
14 ប៉ុន្ដែ ពេលលោកប៉ូលបម្រុងនិយាយ លោកកាលីយ៉ូបាននិយាយទៅជនជាតិយូដាថា៖ «ឱជនជាតិយូដាអើយ! បើបញ្ហានេះជាបទល្មើស ឬបទឧក្រិដ្ឋ នោះសមឲ្យខ្ញុំស្ដាប់អ្នករាល់គ្នា
15 ប៉ុន្ដែបើជាទំនាស់អំពីពាក្យសំដី ឬឈ្មោះ ឬវិន័យរបស់អ្នករាល់គ្នាវិញ ចូរដោះស្រាយដោយខ្លួនឯងទៅ ខ្ញុំមិនចង់ធ្វើជាអ្នកកាត់ក្ដីរឿងបែបនេះទេ»។
16 បន្ទាប់មក គាត់ក៏បណ្ដេញពួកគេចេញពីសាលាក្ដី
17 ដូច្នេះ ពួកគេគ្រប់គ្នាក៏ចាប់លោកសូស្ថេនជាប្រធានសាលាប្រជុំ ហើយវាយគាត់នៅមុខសាលាក្ដី ប៉ុន្ដែលោកកាលីយ៉ូមិនខ្វល់នឹងរឿងនេះឡើយ។
18 លោកប៉ូលបានស្នាក់នៅទីនោះជាច្រើនថ្ងៃទៀត បន្ទាប់មកគាត់ក៏ជម្រាបលាពួកបងប្អូនចុះសំពៅទៅស្រុកស៊ីរីជាមួយលោកអ័គីឡា និងនាងព្រីស៊ីល។ លោកប៉ូលបានកោរសក់នៅក្រុងកេងគ្រា ព្រោះគាត់ត្រូវលាបំណន់។
19 លុះមកដល់ក្រុងអេភេសូរ លោកប៉ូលបានទុកអ្នកទាំងពីរឲ្យនៅទីនោះ រួចគាត់ចូលទៅក្នុងសាលាប្រជុំ ដើម្បីជជែកវែកញែកជាមួយជនជាតិយូដា
20 ហើយពួកគេក៏សុំឲ្យគាត់ស្នាក់នៅយូរបន្ដិច ប៉ុន្ដែគាត់មិនព្រមនៅទេ
21 ពេលជម្រាបលាពួកគេ គាត់បាននិយាយដូច្នេះថា៖ «បើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងត្រលប់មកឯអ្នករាល់គ្នាវិញ» រួចគាត់ក៏ចុះសំពៅចាកចេញពីក្រុងអេភេសូរ។
22 ពេលមកដល់ក្រុងសេសារា គាត់ក៏ទៅសួរសុខទុក្ខក្រុមជំនុំ បន្ទាប់មកគាត់ក៏ចុះទៅក្រុងអាន់ទីយ៉ូក
23 ហើយបន្ទាប់ពីបានស្នាក់នៅក្រុងអាន់ទីយ៉ូកមួយរយៈពេល គាត់ក៏ចាកចេញ ហើយធ្វើដំណើរកាត់តាមស្រុកកាឡាទី និងស្រុកព្រីគា ទាំងពង្រឹងពួកសិស្សទាំងអស់ឲ្យរឹងមាំ។
24 នៅគ្រានោះ មានជនជាតិយូដាម្នាក់ឈ្មោះអ័ប៉ុឡូស ជាអ្នកក្រុងអ័លេក្សានទ្រាបានមកដល់ក្រុងអេភេសូរ។ គាត់ជាមនុស្សមានវោហារ ហើយចេះបទគម្ពីរយ៉ាងស្ទាត់
25 គាត់បានទទួលការអប់រំតាមមាគ៌ារបស់ព្រះអម្ចាស់ ហើយឆេះឆួលខាងវិញ្ញាណ និងបង្រៀនបានយ៉ាងត្រឹមត្រូវអំពីសេចក្ដីទាំងឡាយដែលទាក់ទងនឹងព្រះយេស៊ូ ទោះបីជាគាត់ស្គាល់ត្រឹមតែពិធីជ្រមុជរបស់លោកយ៉ូហានក៏ដោយ
26 គាត់ចាប់ផ្ដើមប្រកាសយ៉ាងមោះមុតនៅក្នុងសាលាប្រជុំ ហើយពេលលោកអ័គីឡា និងនាងព្រីស៊ីលបានឮដូច្នេះ ក៏នាំគាត់មក ហើយពន្យល់ប្រាប់គាត់ថែមទៀតយ៉ាងច្បាស់លាស់អំពីមាគ៌ារបស់ព្រះជាម្ចាស់។
27 កាលលោកអ័ប៉ុឡូសមានបំណងឆ្លងទៅស្រុកអាខៃ ពួកបងប្អូនក៏លើកទឹកចិត្ដគាត់ ទាំងសរសេរសំបុត្រទៅពួកសិស្សឲ្យទទួលស្វាគមន៍គាត់ ហើយពេលគាត់ទៅដល់ គាត់ក៏ជួយយ៉ាងច្រើនដល់អស់អ្នកដែលបានជឿដោយសារព្រះគុណ
28 ដ្បិតគាត់ឆ្លើយបំភ្លឺដល់ជនជាតិយូដាយ៉ាងមានអំណាចនៅចំពោះមុខមហាជន ទាំងបង្ហាញតាមបទគម្ពីរថា ព្រះយេស៊ូជាព្រះគ្រិស្ដ។
ទើបបានជ្រើសរើសហើយ៖
Acts of the Apostles 18: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.

: