Acts of the Apostles 17
17
1 ក្រោយមក ពេលពួកគាត់ធ្វើដំណើរកាត់តាមក្រុងអាំភីប៉ូលី និងក្រុងអ័ប៉ុឡូនា ពួកគាត់ក៏មកដល់ក្រុងថែស្សាឡូនីចដែលមានសាលាប្រជុំមួយរបស់ជនជាតិយូដានៅទីនោះ។
2 លោកប៉ូលក៏បានទៅជួបពួកជនជាតិយូដាតាមទម្លាប់របស់គាត់ ហើយអស់រយៈពេលបីថ្ងៃសប្ប័ទ គាត់បានជជែកវែកញែកបទគម្ពីរជាមួយពួកគេ
3 ដោយពន្យល់ និងបញ្ជាក់ថា ព្រះគ្រិស្ដត្រូវតែរងទុក្ខ ហើយរស់ពីការសោយទិវង្គតឡើងវិញ រួចគាត់និយាយទៀតថា៖ «ព្រះយេស៊ូដែលខ្ញុំកំពុងប្រកាសប្រាប់អ្នករាល់គ្នានេះហើយជាព្រះគ្រិស្ដ»។
4 ពួកគេខ្លះព្រមជឿ និងបានចូលរួមជាមួយលោកប៉ូល និងលោកស៊ីឡាស ហើយក៏មានពួកជនជាតិក្រេកដែលកោតខ្លាចព្រះជាម្ចាស់ជាច្រើន និងពួកស្ដ្រីដែលមានមុខមាត់ក៏មិនតិចដែរ
5 ប៉ុន្ដែពួកជនជាតិយូដាបែរជាច្រណែន ហើយនាំពួកមនុស្សពាលខ្លះពីផ្សារមក គឺប្រមូលបានគ្នាមួយក្រុមទៅបង្កចលាចលនៅក្នុងក្រុង ហើយបានចូលទៅរើកកាយផ្ទះរបស់លោកយ៉ាសុន តាមចាប់លោកប៉ូល និងលោកស៊ីឡាស ដើម្បីនាំទៅប្រគល់ឲ្យមហាជន។
6 ប៉ុន្ដែពេលគេរកអ្នកទាំងពីរមិនឃើញ គេក៏ចាប់អូសលោកយ៉ាសុន និងបងប្អូនខ្លះទៀតយកទៅប្រគល់ឲ្យពួកអាជ្ញាធរក្រុង ដោយស្រែកថា៖ «ពួកអ្នកធ្វើឲ្យផែនដីច្របូកច្របល់បានមកដល់ទីនេះ
7 ហើយយ៉ាសុនបានទទួលពួកវា គឺពួកវាទាំងនេះកំពុងធ្វើអំពើប្រឆាំងនឹងបទបញ្ជារបស់ព្រះចៅអធិរាជ ដោយប្រកាសថា មានស្ដេចមួយអង្គទៀតឈ្មោះយេស៊ូ!»
8 ពួកជនជាតិយូដាទាំងនោះបានធ្វើឲ្យបណ្ដាជន និងពួកអាជ្ញាធរក្រុងដែលបានស្ដាប់សេចក្ដីទាំងនេះជ្រួលច្របល់។
9 ពេលពួកគេយកប្រាក់ធានាពីលោកយ៉ាសុន និងអ្នកផ្សេងទៀតរួចហើយ ពួកគេក៏ដោះលែងអ្នកទាំងនោះ។
10 រីឯពួកបងប្អូនក៏បណ្ដោះលោកប៉ូល និងលោកស៊ីឡាសទាំងយប់ទៅក្រុងបេរាភ្លាម ហើយពេលទៅដល់ក្រុងនោះ អ្នកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា
11 ប៉ុន្ដែជនជាតិយូដាទាំងនេះមានគំនិតបើកចំហជាងពួកជនជាតិយូដានៅក្រុងថែស្សាឡូនីច ដ្បិតពួកគេបានទទួលព្រះបន្ទូលដោយចិត្ដសង្វាត ទាំងស្រាវជ្រាវបទគម្ពីររាល់ថ្ងៃដើម្បីឲ្យដឹងថា សេចក្ដីទាំងនេះត្រឹមត្រូវ ឬយ៉ាងណា។
12 ដូច្នេះហើយ ពួកគេជាច្រើនក៏ជឿ មានទាំងបុរសស្ដ្រីជនជាតិក្រេក ដែលមានមុខមាត់ជាច្រើនផងដែរ
13 ប៉ុន្ដែពេលជនជាតិយូដានៅក្រុងថែស្សាឡូនីចបានដឹងថា លោកប៉ូលបានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្រុងបេរាដែរ នោះពួកគេក៏មកបំបះបំបោរ និងញុះញង់បណ្ដាជននៅក្រុងនោះឲ្យជ្រួលច្របល់ទៀត
14 ដូច្នេះ ពួកបងប្អូនក៏នាំលោកប៉ូលចេញទៅសមុទ្រភ្លាម រីឯលោកស៊ីឡាស និងលោកធីម៉ូថេស្នាក់នៅទីនោះដដែល។
15 ពួកអ្នកជូនដំណើរលោកប៉ូលបានទៅជាមួយលោកប៉ូលរហូតដល់ក្រុងអាថែន ហើយបានត្រលប់មកវិញ ក្រោយពីទទួលពាក្យបណ្ដាំឲ្យលោកស៊ីឡាស និងលោកធីម៉ូថេទៅតាមលោកប៉ូលជាប្រញាប់។
16 នៅពេលលោកប៉ូលកំពុងរង់ចាំអ្នកទាំងពីរនៅក្រុងអាថែន វិញ្ញាណរបស់គាត់ពុះកញ្ជ្រោលជាខ្លាំង ដោយគាត់សង្កេតឃើញមានរូបព្រះពាសពេញក្រុងនោះ
17 ដូច្នេះ គាត់ជជែកវែកញែកជាមួយជនជាតិយូដា និងពួកអ្នកមកថ្វាយបង្គំនៅក្នុងសាលាប្រជុំ ព្រមទាំងពួកអ្នកដែលគាត់បានជួបនៅក្នុងទីផ្សារជារៀងរាល់ថ្ងៃ
18 ហើយក៏មានពួកទស្សនវិទូខាងគណៈអេពីគួរ និងខាងគណៈស្ទអ៊ីកខ្លះ បានជជែកដេញដោលជាមួយលោកប៉ូលដែរ គឺមានអ្នកខ្លះសួរថា៖ «តើអ្នកនិយាយប៉ប៉ាច់ប៉ប៉ោចនេះ ចង់និយាយអំពីអ្វី?» អ្នកខ្លះទៀតនិយាយថា៖ «គាត់ប្រហែលជាអ្នកផ្សព្វផ្សាយអំពីព្រះរបស់ពួកបរទេសហើយ» [ពួកគេពោលដូច្នេះ] ព្រោះគាត់កំពុងប្រកាសអំពីព្រះយេស៊ូ និងការរស់ឡើងវិញរបស់ព្រះអង្គ។
19 ដូច្នេះ ពួកគេក៏នាំគាត់ទៅជួបនឹងក្រុមប្រឹក្សានៅទួលអើរីយ៉ូស ហើយសួរថា៖ «តើអ្នកអាចប្រាប់យើងឲ្យយល់អំពីសេចក្ដីបង្រៀនថ្មីដែលអ្នកកំពុងប្រកាសនេះបានដែរឬទេ?
20 ដ្បិតយើងបានឮអ្នកនិយាយពីសេចក្ដីប្លែកៗ ដូច្នេះហើយ យើងចង់ដឹងថា តើសេចក្ដីទាំងនេះមានន័យដូចម្ដេច»។
21 នៅសម័យនោះ អ្នកក្រុងអាថែន និងពួកជនបរទេសទាំងឡាយដែលរស់នៅក្រុងនោះ មិនបានចំណាយពេលធ្វើកិច្ចការអ្វីក្រៅពីនិទានរឿង ឬស្ដាប់រឿងថ្មីៗឡើយ។
22 ដូច្នេះ លោកប៉ូលក៏ក្រោកឈរនៅកណ្ដាលក្រុមប្រឹក្សានៅទួលអើរីយ៉ូស ហើយនិយាយថា៖ «ឱបងប្អូនជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញថា អ្នករាល់គ្នាជឿស៊ប់លើរបស់សព្វសារពើ
23 ដ្បិតពេលខ្ញុំដើរកាត់ ហើយសង្កេតមើលគ្រឿងសក្ការបូជាទាំងឡាយរបស់អ្នករាល់គ្នា នោះខ្ញុំឃើញកន្លែងសក្ការមួយ ដែលមានចារឹកអក្សរថា ព្រះដែលមិនស្គាល់។ ដូច្នេះខ្ញុំសូមប្រាប់អ្នករាល់គ្នាអំពីព្រះដែលអ្នករាល់គ្នាកំពុងថ្វាយបង្គំដោយមិនស្គាល់នេះ
24 ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និងរបស់សព្វសារពើនៅក្នុងពិភពលោក ព្រះអង្គជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី ព្រះអង្គមិនគង់នៅក្នុងវិហារដែលសង់ដោយដៃរបស់មនុស្សឡើយ
25 ហើយព្រះអង្គក៏មិនត្រូវការដៃរបស់មនុស្សឲ្យបម្រើព្រះអង្គ ហាក់បីដូចជាព្រះអង្គខ្វះអ្វីមួយនោះដែរ ព្រោះព្រះអង្គទេតើ ដែលប្រទានឲ្យមនុស្សទាំងអស់មានជីវិត មានដង្ហើម និងមានរបស់សព្វសារពើ
26 ព្រះអង្គបានបង្កើតជនជាតិទាំងឡាយឲ្យរស់នៅពាសពេញលើផែនដីនេះចេញមកពីមនុស្សម្នាក់ ហើយព្រះអង្គបានកំណត់រដូវកាល និងកំណត់ពំ្រដែនឲ្យពួកគេរស់នៅ
27 ដើម្បីឲ្យពួកគេស្វែងរកព្រះជាម្ចាស់ ហើយបើពួកគេស្វែងរកព្រះអង្គមែន នោះពួកគេមុខជារកព្រះអង្គឃើញមិនខាន ពីព្រោះតាមពិតព្រះជាម្ចាស់គង់នៅមិនឆ្ងាយពីយើងរាល់គ្នាឡើយ
28 ហើយយើងរស់នៅ មានចលនា និងមានជីវិតជាមនុស្សដោយសារព្រះអង្គ ដូចដែលកវីក្នុងចំណោមអ្នករាល់គ្នាមួយចំនួនបាននិយាយដែរថា ដ្បិតយើងក៏ជាពូជរបស់ព្រះអង្គដែរ។
29 ដូច្នេះ បើយើងជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថា ព្រះអង្គមានសណ្ឋានដូចជារូបសំណាកធ្វើពីមាស ប្រាក់ ឬថ្ម តាមជំនាញ និងគំនិតរបស់មនុស្សឡើយ
30 ដ្បិតពីមុនព្រះជាម្ចាស់បានទតរំលងគ្រាដែលមនុស្សល្ងង់ខ្លៅមែន ប៉ុន្ដែឥឡូវនេះ ព្រះអង្គបង្គាប់មនុស្សទាំងអស់នៅគ្រប់ទីកន្លែងឲ្យប្រែចិត្ត
31 ព្រោះព្រះអង្គបានកំណត់ថ្ងៃមួយ ដែលព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយយុត្ដិធម៌តាមរយៈមនុស្សម្នាក់ដែលព្រះអង្គបានតែងតាំង ហើយព្រះជាម្ចាស់បានប្រទានភស្ដុតាងអំពីការនេះដល់មនុស្សទាំងអស់ ដោយប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញ»
32 នៅពេលពួកគេឮអំពីការរស់ពីស្លាប់ឡើងវិញ អ្នកខ្លះក៏ចំអកឲ្យ ប៉ុន្ដែអ្នកខ្លះទៀតនិយាយថា៖ «យើងចង់ស្ដាប់អ្នកនិយាយអំពីរឿងនេះម្ដងទៀត»។
33 ដូច្នេះហើយ លោកប៉ូលក៏ចាកចេញពីចំណោមពួកគេទៅ
34 ប៉ុន្ដែមានអ្នកខ្លះបានជឿ ហើយចូលរួមជាមួយគាត់ នៅក្នុងចំណោមអ្នកទាំងនោះ មានទាំងលោកឌេវនីស ជាសមាជិកម្នាក់នៃក្រុមប្រឹក្សានៅទួលអើរីយ៉ូស និងស្ដ្រីម្នាក់ឈ្មោះដាម៉ារីស ព្រមទាំងអ្នកផ្សេងទៀតដែលនៅជាមួយអ្នកទាំងនោះ។
ទើបបានជ្រើសរើសហើយ៖
Acts of the Apostles 17: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.

: