Acts of the Apostles 14
14
1 នៅក្រុងអ៊ីកូនាម ពួកគាត់នាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយនិយាយដូចមុន ធ្វើឲ្យមនុស្សច្រើនកុះករជឿ មានទាំងជនជាតិយូដា និងជនជាតិក្រេក
2 ប៉ុន្ដែពួកជនជាតិយូដាដែលមិនព្រមជឿបានញុះញង់ពួកសាសន៍ដទៃឲ្យមានគំនិតអាក្រក់នឹងពួកបងប្អូន។
3 ទោះជាយ៉ាងណាក្ដី ពួកគាត់បានស្នាក់នៅទីនោះជាយូរថ្ងៃ ទាំងប្រកាសយ៉ាងក្លាហានដោយពឹងអាងលើព្រះអម្ចាស់ ដែលបានបញ្ជាក់អំពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដោយប្រទានទីសំគាល់ និងការអស្ចារ្យផ្សេងៗឲ្យកើតឡើងតាមរយៈដៃរបស់ពួកគាត់។
4 ដូច្នេះហើយ បណ្ដាជននៅក្រុងនោះបានបែកបាក់គ្នា អ្នកខ្លះនៅខាងជនជាតិយូដា អ្នកខ្លះទៀតនៅខាងពួកសាវក។
5 កាលពួកជនជាតិយូដា និងពួកសាសន៍ដទៃ ព្រមទាំងពួកមេដឹកនាំរបស់ពួកគេឃុបឃិតគ្នាចង់ធ្វើបាប និងគប់ពួកគាត់នឹងដុំថ្ម
6 ពេលពួកគាត់ដឹង ក៏ភៀសខ្លួនទៅក្រុងដទៃទៀតក្នុងស្រុកលូកៅនា ដូចជាក្រុងលីស្ត្រា ក្រុងឌើបេ និងតំបន់ជុំវិញ
7 ហើយពួកគាត់បានប្រកាសដំណឹងល្អនៅទីនោះ។
8 នៅក្រុងលីស្ដ្រា មានបុរសម្នាក់ពិការជើងកំពុងអង្គុយ គាត់ខ្វិនពីកំណើតមិនដែលដើរបានឡើយ។
9 ពេលលោកប៉ូលកំពុងនិយាយ បុរសនោះបានស្ដាប់ ហើយលោកប៉ូលក៏សម្លឹងមើលគាត់ ពេលឃើញថាគាត់មានជំនឿនឹងប្រោសឲ្យជាបាន
10 ក៏និយាយខ្លាំងៗថា៖ «ចូរក្រោកឈរឡើង!» គាត់ក៏ស្ទុះឡើង ហើយដើរបាន។
11 ពេលបណ្ដាជនបានឃើញអ្វីដែលលោកប៉ូលបានធ្វើ ពួកគេក៏ស្រែកជាភាសាលូកៅនាថា៖ «ពួកព្រះបានប្រែខ្លួនជាមនុស្សចុះមករកយើងហើយ!»
12 ពេលនោះគេហៅលោកបារណាបាសថា ព្រះសេយូស ហើយហៅលោកប៉ូលថា ព្រះហ៊ើមេស ព្រោះគាត់ជាអ្នកនាំមុខក្នុងការនិយាយ។
13 បន្ទាប់មក សង្ឃរបស់ព្រះសេយូសដែលមានវិហារនៅចំមុខក្រុងនោះ បានយកគោឈ្មោល និងកម្រងផ្កាមកឯទ្វារក្រុង ដោយមានបំណងថ្វាយយញ្ញបូជាជាមួយបណ្ដាជន។
14 ប៉ុន្ដែពេលសាវកបារណាបាស និងសាវកប៉ូលបានឮដំណឹងនេះ ពួកគាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយរត់ចូលទៅក្នុងចំណោមមហាជន ទាំងស្រែក
15 ថា៖ «បងប្អូនអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? យើងក៏ជាមនុស្សធម្មតាដូចអ្នករាល់គ្នាដែរ យើងនាំដំណឹងល្អមកប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបែរចេញពីការឥតប្រយោជន៍ទាំងនេះ មកឯព្រះដ៏មានព្រះជន្មរស់វិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើរដែលនៅក្នុងនោះ។
16 កាលពីជំនាន់មុន ព្រះអង្គបានបណ្ដោយឲ្យជនជាតិទាំងអស់ ទៅតាមផ្លូវរបស់ពួកគេរៀងៗខ្លួន
17 ប៉ុន្ដែព្រះអង្គមិនមែនមិនបានឲ្យទីបន្ទាល់អំពីព្រះអង្គឡើយ គឺព្រះអង្គផ្ដល់ព្រះគុណ ដោយប្រទានភ្លៀងពីលើមេឃ និងរដូវបង្កើតផល ព្រមទាំងធ្វើឲ្យចិត្ដរបស់អ្នករាល់គ្នាបានស្កប់ស្កល់ដោយអាហារ និងអំណរ»។
18 ក្រោយពីនិយាយសេចក្ដីទាំងនេះរួចហើយ ពួកគាត់ក៏បញ្ឈប់បណ្ដាជនមិនឲ្យថ្វាយយញ្ញបូជាដល់ពួកគាត់យ៉ាងពិបាក។
19 ពេលនោះពួកជនជាតិយូដាដែលមកពីក្រុងអាន់ទីយ៉ូក និងក្រុងអ៊ីកូនាមបានបញ្ចុះបញ្ចូលបណ្ដាជន ហើយបានគប់លោកប៉ូលនឹងដុំថ្ម។ បន្ទាប់មកពួកគេក៏អូសគាត់យកចេញទៅក្រៅក្រុង ព្រោះស្មានថា គាត់ស្លាប់ហើយ
20 ប៉ុន្ដែពេលពួកសិស្សមកចោមរោមគាត់ គាត់ក៏ក្រោកឡើង ហើយចូលទៅក្នុងក្រុងវិញ។ នៅថ្ងៃបន្ទាប់ គាត់ក៏ចេញដំណើរជាមួយលោកបារណាបាសទៅក្រុងឌើបេ។
21 ក្រោយពីពួកគាត់បានប្រកាសដំណឹងល្អនៅក្រុងនោះ និងបានបង្កើតសិស្សជាច្រើនរួចហើយ ពួកគាត់ក៏ត្រលប់ទៅក្រុងលីស្ដ្រា ក្រុងអ៊ីកូនាម និងក្រុងអាន់ទីយ៉ូកវិញ
22 ហើយពង្រឹងចិត្ដរបស់ពួកសិស្ស និងលើកទឹកចិត្ដពួកគេឲ្យខ្ជាប់ខ្ជួននៅក្នុងជំនឿ ដោយនិយាយថា៖ «យើងត្រូវឆ្លងកាត់ទុក្ខលំបាកច្រើនណាស់ ដើម្បីចូលទៅក្នុងនគរព្រះជាម្ចាស់បាន»។
23 ពេលពួកគាត់បានតែងតាំងឲ្យមានពួកចាស់ទុំសម្រាប់ពួកគេនៅគ្រប់ក្រុមជំនុំ ព្រមទាំងអធិស្ឋានដោយតមអាហាររួចហើយ ពួកគាត់ក៏ប្រគល់ពួកគេដល់ព្រះអម្ចាស់ដែលពួកគេបានជឿ។
24 បន្ទាប់មក ពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកពីស៊ីឌាមកដល់ស្រុកប៉ាមភីលា។
25 ក្រោយពីបានប្រកាសព្រះបន្ទូលនៅក្រុងពើការួចហើយ ពួកគាត់ក៏ចុះទៅក្រុងអាតាលា
26 បន្ទាប់មកពួកគាត់បានចុះសំពៅពីទីនោះឆ្ពោះទៅក្រុងអាន់ទីយ៉ូកវិញ ជាកន្លែងដែលគេបានប្រគល់ពួកគាត់ទៅក្នុងព្រះគុណរបស់ព្រះជាម្ចាស់សម្រាប់កិច្ចការដែលពួកគាត់ទើបនឹងសម្រេចបាននេះ។
27 ពេលពួកគាត់មកដល់ ក៏ប្រមូលក្រុមជំនុំមកជួបជុំគ្នា ហើយរៀបរាប់ប្រាប់ពួកគេពីកិច្ចការទាំងឡាយ ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកគាត់ និងពីរបៀបដែលព្រះអង្គបើកទ្វារនៃជំនឿឲ្យសាសន៍ដទៃ
28 ហើយពួកគាត់ក៏ស្នាក់នៅជាមួយពួកសិស្សយ៉ាងយូរ។
ទើបបានជ្រើសរើសហើយ៖
Acts of the Apostles 14: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.

: