Acts of the Apostles 13
13
1 នៅក្នុងក្រុមជំនុំនៅក្រុងអាន់ទីយ៉ូក មានពួកអ្នកនាំព្រះបន្ទូល និងពួកគ្រូបង្រៀន គឺមានលោកបារណាបាស លោកស៊ីម្មានដែលហៅថានីគើរ លោកលូគាសជាអ្នកក្រុងគីរេន លោកសុល និងលោកម៉ាណាអេនជាបងប្អូនចិញ្ចឹមរបស់ហេរ៉ូឌ ជាស្ដេចត្រាញ់។
2 ពេលអ្នកទាំងនោះកំពុងបម្រើព្រះអម្ចាស់ ទាំងតមអាហារ នោះព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលថា៖ «ចូរញែកបារណាបាស និងសុលឲ្យខ្ញុំសម្រាប់កិច្ចការដែលខ្ញុំហៅពួកគេឲ្យធ្វើ»
3 បន្ទាប់ពីបានតមអាហារ អធិស្ឋាន និងដាក់ដៃលើអ្នកទាំងពីររួចហើយ ពួកគេក៏ចាត់អ្នកទាំងពីរនោះឲ្យចេញទៅ។
4 ដូច្នេះពួកគាត់ក៏ចេញទៅតាមដែលព្រះវិញ្ញាណបរិសុទ្ធចាត់ឲ្យទៅ ហើយក៏ចុះទៅក្រុងសេលើស៊ា រួចបានចេញពីក្រុងនោះចុះសំពៅទៅកោះគីប្រុស
5 ពេលទៅដល់ក្រុងសាឡាមីន ពួកគាត់បានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ព្រមទាំងមានលោកយ៉ូហានជាអ្នកជំនួយរបស់ពួកគាត់ដែរ។
6 ពេលពួកគាត់ធ្វើដំណើរឆ្លងកាត់កោះនោះទាំងមូលរហូតដល់ក្រុងប៉ាផុស ពួកគាត់បានជួបគ្រូមន្ដអាគមជាជនជាតិយូដាម្នាក់ឈ្មោះបារយេស៊ូ ជាអ្នកនាំព្រះបន្ទូលក្លែងក្លាយ
7 ដែលបាននៅជាមួយលោកអភិបាលម្នាក់ឈ្មោះស៊ើរគាសប៉ូឡូសជាមនុស្សដ៏ឈ្លាសវៃ លោកអភិបាលនោះបានអញ្ជើញលោកបារណាបាស និងលោកសុលឲ្យមកជួប ព្រោះគាត់ចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់
8 ប៉ុន្ដែ គ្រូមន្ដអាគមអេលីម៉ាស់ (ដ្បិតឈ្មោះរបស់គាត់ប្រែថាដូច្នេះ) បានប្រឆាំងពួកគាត់ដោយខិតខំបង្វែរលោកអភិបាលចេញពីជំនឿ
9 ប៉ុន្ដែលោកសុលដែលហៅថាប៉ូល គាត់ពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយសម្លឹងមើលអ្នកនោះ
10 រួចនិយាយថា៖ «នែ កូនអារក្សសាតាំងដែលពេញដោយសេចក្ដីបោកប្រាស់ និងល្បិចកលគ្រប់បែបយ៉ាង និងជាសត្រូវនៃសេចក្ដីសុចរិតទាំងឡាយអើយ! តើអ្នកមិនព្រមឈប់បង្វែរផ្លូវទៀងត្រង់របស់ព្រះអម្ចាស់ទេឬ?
11 មើល៍ ឥឡូវនេះ ព្រះហស្ដរបស់ព្រះអម្ចាស់បានទាស់នឹងអ្នក ហើយអ្នកនឹងត្រូវខ្វាក់មួយរយៈ មើលមិនឃើញពន្លឺថ្ងៃទេ» ស្រាប់តែអ្នកនោះចាប់ផ្ដើមព្រិលភ្នែក ហើយងងឹតមើលលែងឃើញ រួចដើររាវរកគេឲ្យនាំផ្លូវគាត់។
12 ក្រោយពីបានឃើញហេតុការណ៍នេះកើតឡើង លោកអភិបាលក៏ជឿ ហើយមានសេចក្ដីអស្ចារ្យចំពោះសេចក្ដីបង្រៀនអំពីព្រះអម្ចាស់។
13 លោកប៉ូល និងគូកនរបស់គាត់បានចុះសំពៅចេញពីក្រុងប៉ាផុសមកដល់ក្រុងពើកា ក្នុងស្រុកប៉ាមភីលា។ នៅពេលនោះលោកយ៉ូហានបានចាកចេញពីពួកគាត់ ហើយត្រលប់ទៅក្រុងយេរូសាឡិមវិញ
14 ប៉ុន្ដែពួកគាត់បានធ្វើដំណើរបន្ដពីក្រុងពើកាមកដល់ក្រុងអាន់ទីយ៉ូកក្នុងស្រុកពីស៊ីឌា រួចពួកគាត់បានចូលទៅអង្គុយក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទ។
15 បន្ទាប់ពីអានគម្ពីរវិន័យ និងគម្ពីរអ្នកនាំព្រះបន្ទូលរួចហើយ ប្រធានសាលាប្រជុំបានចាត់គេឲ្យប្រាប់អ្នកទាំងពីរនោះថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្ដប្រជាជន សូមនិយាយមកចុះ»។
16 ដូច្នេះ លោកប៉ូលក៏ក្រោកឡើង ទាំងលើកដៃជាសញ្ញា ហើយនិយាយថា៖ «ឱជនជាតិអ៊ីស្រាអែល និងពួកអ្នកកោតខ្លាចព្រះជាម្ចាស់អើយ! សូមស្ដាប់ចុះ!
17 ព្រះរបស់ជនជាតិអ៊ីស្រាអែលនេះបានជ្រើសរើសដូនតារបស់យើង ហើយបានលើកតម្កើងជនជាតិនេះ នៅពេលពួកគេស្នាក់នៅស្រុកអេស៊ីព្ទនៅឡើយ រួចព្រះអង្គបាននាំពួកគេចេញពីស្រុកនោះ ដោយព្រះហស្ដដ៏មានអំណាច។
18 ព្រះអង្គបានទ្រាំទ្រនឹងពួកគេនៅទីរហោឋានអស់រយៈពេលសែសិបឆ្នាំ
19 ហើយក្រោយពីបានបំផ្លាញជនជាតិទាំងប្រាំពីរក្នុងស្រុកកាណានរួច ព្រះអង្គក៏ប្រគល់ស្រុកនោះដល់ពួកគេទុកជាមរតក។
20 ហេតុការណ៍ទាំងនោះបានកើតឡើងប្រហែលបួនរយហាសិបឆ្នាំ។ ក្រោយមកព្រះអង្គបានប្រទានពួកចៅហ្វាយដល់ពួកគេរហូតដល់ជំនាន់លោកសាំយូអែល ដែលជាអ្នកនាំព្រះបន្ទូល។
21 បន្ទាប់មក គេបានសុំឲ្យមានស្ដេច ដូច្នេះ ព្រះជាម្ចាស់ក៏ប្រទានសូល ជាកូនលោកគីសមកពីកុលសម្ព័ន្ធបេនយ៉ាមីនឲ្យធ្វើជាស្ដេចរបស់ពួកគេសែសិបឆ្នាំ។
22 បន្ទាប់ពីព្រះអង្គដកស្ដេចសូលចេញ ព្រះអង្គបានលើកដាវីឌឲ្យធ្វើជាស្ដេចរបស់ពួកគេ ទាំងមានបន្ទូលសរសើរអំពីស្ដេចដាវីឌថា យើងរកបានដាវីឌជាកូនរបស់អ៊ីសាយ គឺជាមនុស្សគាប់ចិត្ដយើងណាស់ ហើយធ្វើតាមបំណងរបស់យើងទាំងអស់។
23 តាមរយៈពូជពង្សស្ដេចនេះហើយ ដែលព្រះអម្ចាស់បានបញ្ជូនព្រះយេស៊ូជាព្រះអង្គសង្គ្រោះឲ្យជនជាតិអ៊ីស្រាអែលតាមសេចក្ដីសន្យា។
24 មុនពេលព្រះអង្គយាងមក លោកយ៉ូហានបានប្រកាសប្រាប់ប្រជាជនអ៊ីស្រាអែលទាំងអស់អំពីពិធីជ្រមុជទឹក ដែលជាភស្ដុតាងបង្ហាញពីការប្រែចិត្ត។
25 កាលលោកយ៉ូហានកំពុងបញ្ចប់ភារកិច្ចរបស់គាត់ គាត់បាននិយាយថា តើបងប្អូនស្មានថាខ្ញុំជានរណា? ខ្ញុំមិនមែនជាព្រះអង្គនោះទេ ប៉ុន្ដែមើល៍ ព្រះអង្គដែលយាងមកក្រោយខ្ញុំ នោះខ្ញុំមិនស័ក្ដិសមស្រាយខ្សែស្បែកជើងរបស់ព្រះអង្គផង។
26 ឱ បងប្អូនជាកូនចៅពូជពង្សរបស់លោកអ័ប្រាហាំ និងបងប្អូននៅក្នុងចំណោមពួកអ្នកកោតខ្លាចព្រះជាម្ចាស់អើយ! ព្រះអង្គបានបញ្ជូនព្រះបន្ទូលនៃសេចក្ដីសង្គ្រោះនេះមកយើងហើយ។
27 ដ្បិតពួកអ្នករស់នៅក្នុងក្រុងយេរូសាឡិម និងពួកអ្នកដឹកនាំរបស់ពួកគេមិនបានទទួលស្គាល់ព្រះយេស៊ូ និងពាក្យរបស់ពួកអ្នកនាំព្រះបន្ទូល ដែលបានអានរៀងរាល់ថ្ងៃសប្ប័ទទេ ពួកគេបានសម្រេចសេចក្ដីទាំងនេះដោយបានធ្វើទោសព្រះយេស៊ូ
28 ហើយទោះបីពួកគេរកហេតុសម្លាប់ព្រះអង្គមិនបានក៏ដោយ ក៏ពួកគេសុំលោកពីឡាត់ឲ្យសម្លាប់ព្រះអង្គដែរ។
29 កាលពួកគេបានសម្រេចសេចក្ដីទាំងឡាយ ដែលបានចែងទុកអំពីព្រះអង្គរួចហើយ ពួកគេក៏ដាក់ព្រះអង្គចុះពីលើឈើឆ្កាង ហើយបញ្ចុះនៅក្នុងផ្នូរ
30 ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញ
31 ហើយព្រះអង្គបានបង្ហាញខ្លួនឲ្យពួកអ្នកដែលបានធ្វើដំណើរជាមួយព្រះអង្គពីស្រុកកាលីឡេទៅឯក្រុងយេរូសាឡិមឃើញជាច្រើនថ្ងៃ គឺអ្នកទាំងនេះហើយជាសាក្សីរបស់ព្រះអង្គដល់បណ្ដាជននៅសព្វថ្ងៃនេះ។
32 ដូច្នេះ យើងកំពុងប្រកាសប្រាប់អ្នករាល់គ្នាអំពីសេចក្ដីសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយដូនតារបស់យើងនោះ
33 ថាព្រះជាម្ចាស់បានសម្រេចសេចក្ដីសន្យានេះដល់យើង ជាកូនចៅរបស់ពួកគាត់ដោយប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញ ដូចមានសេចក្ដីចែងទុកនៅក្នុងទំនុកតម្កើងជំពូកទីពីរថា អ្នកជាកូនរបស់យើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ
34 ហើយការដែលព្រះជាម្ចាស់បានប្រោសព្រះយេស៊ូឲ្យរស់ពីការសោយទិវង្គតឡើងវិញ ដោយមិនឲ្យត្រលប់ទៅឯសេចក្ដីពុករលួយទៀត នោះព្រះអង្គបានមានបន្ទូលយ៉ាងដូច្នេះថា យើងនឹងប្រទានសេចក្ដីមេត្ដាករុណាស្មោះត្រង់ ដែលបានសន្យាជាមួយដាវីឌដល់អ្នករាល់គ្នា។
35 ដូច្នេះហើយព្រះជាម្ចាស់មានបន្ទូលនៅក្នុងទំនុកតម្កើងផ្សេងទៀតដែរថា ព្រះអង្គមិនបណ្ដោយឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គជួបសេចក្ដីពុករលួយឡើយ។
36 ដ្បិតស្ដេចដាវីឌ ពេលបានបម្រើនៅក្នុងជំនាន់របស់ខ្លួនតាមបំណងរបស់ព្រះជាម្ចាស់រួចហើយ ស្ដេចក៏ស្លាប់ទៅ ហើយគេបានបញ្ចុះសពស្ដេចនៅជាមួយដូនតា រួចបានជួបនឹងសេចក្ដីពុករលួយ
37 ប៉ុន្ដែព្រះមួយអង្គដែលព្រះជាម្ចាស់បានប្រោសឲ្យរស់ឡើងវិញនោះ មិនបានជួបសេចក្ដីពុករលួយទេ។
38 ដូច្នេះ បងប្អូនអើយ! សូមយល់អំពីសេចក្ដីនេះថា តាមរយៈព្រះយេស៊ូ ការលើកលែងទោសបាបត្រូវបានប្រកាសប្រាប់អ្នករាល់គ្នា
39 ហើយដោយសារព្រះអង្គ អស់អ្នកដែលជឿក៏បានរាប់ជាសុចរិតពីគ្រប់ការទាំងអស់ ដែលតាមគម្ពីរវិន័យរបស់លោកម៉ូសេអ្នករាល់គ្នាមិនអាចត្រូវរាប់ជាសុចរិតបានឡើយ។
40 ដូច្នេះចូរប្រយ័ត្នកុំឲ្យសេចក្ដីដែលបានថ្លែងទុកតាមរយៈពួកអ្នកនាំព្រះបន្ទូលកើតមានដល់អ្នករាល់គ្នាឡើយ គឺថា
41 ឱពួកអ្នកមើលងាយអើយ! ចូរវិនាស ទាំងងឿងឆ្ងល់ចុះ ដ្បិតយើងកំពុងធ្វើការមួយនៅក្នុងជំនាន់អ្នករាល់គ្នា ជាការដែលអ្នករាល់គ្នាមិនជឿឡើយ ទោះបីមានអ្នកណាប្រកាសប្រាប់អ្នករាល់គ្នាក៏ដោយ»។
42 កាលលោកប៉ូល និងលោកបារណាបាសចេញពីសាលាប្រជុំ ពួកគេបានអង្វរពួកគាត់ឲ្យនិយាយអំពីសេចក្ដីទាំងនេះប្រាប់ពួកគេនៅថ្ងៃសប្ប័ទក្រោយទៀត។
43 នៅពេលដែលគេរំសាយការជួបប្រជុំ នោះមានពួកជនជាតិយូដា និងពួកអ្នកចូលសាសនាយូដាជាច្រើនដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ បានដើរតាមលោកប៉ូល និងលោកបារណាបាស អ្នកទាំងពីរបាននិយាយដាស់តឿនពួកគេឲ្យនៅខ្ជាប់ខ្ជួនក្នុងព្រះគុណរបស់ព្រះជាម្ចាស់។
44 លុះដល់ថ្ងៃសប្ប័ទក្រោយ អ្នកក្រុងស្ទើរតែទាំងអស់បានមកជួបជុំគ្នា ស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់
45 ប៉ុន្ដែពេលពួកជនជាតិយូដាឃើញមនុស្សកុះករដូច្នេះ ពួកគេក៏ពេញដោយសេចក្ដីច្រណែន ហើយនិយាយប្រឆាំងសេចក្ដីទាំងឡាយដែលលោកប៉ូលបាននិយាយ ទាំងប្រមាថគាត់ទៀតផង។
46 ដូច្នេះលោកប៉ូល និងលោកបារណាបាសក៏និយាយយ៉ាងក្លាហានថា៖ «យើងត្រូវតែប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាប់អ្នករាល់គ្នាមុនគេ ប៉ុន្ដែដោយសារអ្នករាល់គ្នាបដិសេធ ហើយយល់ឃើញថា ខ្លួនមិនស័ក្ដិសមទទួលយកជីវិតអស់កល្បជានិច្ច ដូច្នេះ មើល៍ យើងបែរទៅរកសាសន៍ដទៃវិញ
47 ដ្បិតព្រះអម្ចាស់បានបង្គាប់យើងយ៉ាងដូច្នេះថា យើងបានតាំងអ្នកជាពន្លឺដល់សាសន៍ដទៃ ដើម្បីឲ្យអ្នកនាំយកសេចក្ដីសង្គ្រោះដល់ចុងបំផុតនៃផែនដី»។
48 ពេលសាសន៍ដទៃឮសេចក្ដីនេះ ក៏ត្រេកអរ ហើយសរសើរតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់ រីឯអស់អ្នកដែលព្រះជាម្ចាស់បានកំណត់ឲ្យមានជីវិតអស់កល្បក៏ជឿ
49 ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏ឮពាសពេញតំបន់នោះទាំងមូល
50 ប៉ុន្ដែពួកជនជាតិយូដាបានញុះញង់ពួកស្ដ្រីមានមុខមាត់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងពួកអ្នកដឹកនាំនៅក្នុងក្រុងនោះ ពួកគេក៏លើកគ្នាបៀតបៀនលោកប៉ូល និងលោកបារណាបាស ហើយបណ្ដេញពួកគាត់ចេញពីទឹកដីរបស់ពួកគេ។
51 ដូច្នេះពួកគាត់ក៏រលាស់ធូលីដីចេញពីជើងទាស់នឹងពួកគេ រួចបានធ្វើដំណើរទៅក្រុងអ៊ីកូនាម
52 រីឯពួកសិស្សបានពេញដោយអំណរ និងព្រះវិញ្ញាណបរិសុទ្ធ។
ទើបបានជ្រើសរើសហើយ៖
Acts of the Apostles 13: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.

: