រ៉ូម 2:3-4
រ៉ូម 2:3-4 GKHB
ឱ មនុស្សអើយ! អ្នកវិនិច្ឆ័យពួកអ្នកដែលប្រព្រឹត្តអំពើបែបនេះ ប៉ុន្តែខ្លួនឯងក៏ប្រព្រឹត្តដូចគ្នាដែរ តើអ្នកគិតថាអ្នកនឹងរួចខ្លួនពីការជំនុំជម្រះរបស់ព្រះឬ? ឬមួយក៏អ្នកមើលងាយភាពបរិបូរនៃសេចក្ដីសប្បុរស សេចក្ដីអនុគ្រោះ និងសេចក្ដីអត់ធ្មត់របស់ព្រះអង្គ ដោយមិនយល់ថា ព្រះហឫទ័យសប្បុរសរបស់ព្រះ គឺដើម្បីនាំអ្នកទៅដល់ការកែប្រែចិត្តទេឬ?

