រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

សុភាសិត 10

10
កម្រងសុភាសិតរបស់សាឡូម៉ូន
1សុភាសិត​របស់​សាឡូម៉ូន​:
កូន​ដែល​មានប្រាជ្ញា​ធ្វើឲ្យ​ឪពុក​មានអំណរ
រីឯ​កូន​ល្ងង់​ជា​ការព្រួយចិត្ត​ដល់​ម្ដាយ​របស់ខ្លួន​។
2ទ្រព្យសម្បត្តិ​នៃ​សេចក្ដីអាក្រក់​គ្មានប្រយោជន៍ឡើយ
រីឯ​សេចក្ដីសុចរិត​រំដោះឲ្យរួច​ពី​សេចក្ដីស្លាប់​។
3ព្រះយេហូវ៉ា​មិន​ឲ្យ​មនុស្ស​សុចរិត​ស្រេកឃ្លាន​ឡើយ
ប៉ុន្តែ​ព្រះអង្គ​ច្រាន​ចំណង់លោភលន់​របស់​មនុស្ស​អាក្រក់​ចោល​។
4ដៃ​ខ្ជិលច្រអូស​ធ្វើឲ្យ​ក្រីក្រ
រីឯ​ដៃ​ឧស្សាហ៍​ធ្វើឲ្យ​មានស្ដុកស្ដម្ភ​។
5អ្នក​ដែល​ប្រមូលទុក​នៅ​រដូវក្ដៅ ជា​កូន​ដែល​មានប្រាជ្ញា
រីឯ​អ្នក​ដែល​ដេក​នៅ​រដូវច្រូតកាត់ ជា​កូន​ដែល​នាំមកនូវសេចក្ដីអាម៉ាស់​។
6ព្រះពរ​ស្ថិត​នៅលើ​ក្បាល​របស់​មនុស្ស​សុចរិត
ប៉ុន្តែ​មាត់​របស់​មនុស្ស​អាក្រក់​លាក់បាំង​អំពើហិង្សា​។
7អនុស្សាវរីយ៍​អំពី​មនុស្ស​សុចរិត​ជា​ព្រះពរ
រីឯ​ឈ្មោះ​របស់​មនុស្ស​អាក្រក់​នឹង​ស្អុយរលួយ​។
8ចិត្ត​របស់​មនុស្ស​មានប្រាជ្ញា ទទួលយក​សេចក្ដីបង្គាប់
រីឯ​បបូរមាត់​របស់​មនុស្សល្ងីល្ងើ​នាំមកនូវសេចក្ដីហិនវិនាស​។
9អ្នកដែល​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍ គឺ​ដើរ​ដោយ​សុវត្ថិភាព
រីឯ​អ្នកដែល​បង្វៀច​ផ្លូវ​របស់ខ្លួន​នឹង​ត្រូវបាន​លាតត្រដាង​។
10អ្នកដែល​មិច​ភ្នែក​ធ្វើឲ្យមាន​ទុក្ខព្រួយ
ហើយ​បបូរមាត់​របស់​មនុស្សល្ងីល្ងើ​នាំមកនូវសេចក្ដីហិនវិនាស​។
11មាត់​របស់​មនុស្ស​សុចរិត​ជា​ប្រភពទឹក​នៃ​ជីវិត
រីឯ​មាត់​របស់​មនុស្ស​អាក្រក់​លាក់បាំង​អំពើហិង្សា​។
12សម្អប់​បង្កឲ្យមាន​ជម្លោះ
រីឯ​សេចក្ដីស្រឡាញ់​គ្របបាំង​ការបំពាន​គ្រប់យ៉ាង​។
13ប្រាជ្ញា​ត្រូវបាន​រកឃើញ​នៅលើ​បបូរមាត់​របស់​អ្នកដែល​មានការយល់ច្បាស់
រីឯ​រំពាត់ គឺ​សម្រាប់​ខ្នង​របស់​អ្នកដែល​ខ្វះ​វិចារណញ្ញាណ​។
14មនុស្ស​មានប្រាជ្ញា​សន្សំ​ចំណេះដឹង​ទុក
រីឯ​មាត់​របស់​មនុស្សល្ងីល្ងើ​នៅជិត​សេចក្ដីហិនវិនាស​។
15ទ្រព្យសម្បត្តិ​របស់​អ្នកមាន ជា​ទីក្រុង​ដ៏រឹងមាំ​ដល់​ខ្លួនគេ
រីឯ​ភាពក្រីក្រ​របស់​អ្នកក្រខ្សត់ ជា​សេចក្ដីហិនវិនាស​របស់ពួកគេ​។
16ថ្លៃឈ្នួល​របស់​មនុស្ស​សុចរិត​នាំទៅដល់​ជីវិត
រីឯ​ផល​របស់​មនុស្ស​អាក្រក់​នាំទៅដល់​បាប​។
17អ្នកដែល​ទទួលយក​សេចក្ដីប្រៀនប្រដៅ គឺនៅក្នុង​ផ្លូវ​ទៅកាន់​ជីវិត
រីឯ​អ្នកដែល​បោះបង់ចោល​ការស្ដីប្រដៅ នាំ​គេ​ឲ្យ​វង្វេង​។
18អ្នកដែល​លាក់បាំង​សម្អប់ គឺមាន​បបូរមាត់​ភូតភរ
ហើយ​អ្នកដែល​បញ្ចេញ​ពាក្យមួលបង្កាច់ អ្នកនោះ​ជា​មនុស្សល្ងង់​។
19នៅពេល​មាន​ពាក្យសម្ដី​ច្រើន ការបំពាន​មិន​ឈប់​ឡើយ
រីឯ​អ្នកដែល​ទប់​បបូរមាត់​របស់ខ្លួន ជា​អ្នក​មានប្រាជ្ញា​។
20អណ្ដាត​របស់​មនុស្ស​សុចរិត ប្រៀបដូចជា​ប្រាក់​ដែល​សម្រិតសម្រាំង
រីឯ​ចិត្ត​របស់​មនុស្ស​អាក្រក់​មានតម្លៃតិច​ណាស់​។
21បបូរមាត់​របស់​មនុស្ស​សុចរិត ចិញ្ចឹម​មនុស្ស​ជាច្រើន
រីឯ​មនុស្សល្ងីល្ងើ​ស្លាប់​ដោយព្រោះ​ខ្វះ​វិចារណញ្ញាណ​។
22ព្រះពរ​របស់​ព្រះយេហូវ៉ា​ធ្វើឲ្យ​មានស្ដុកស្ដម្ភ
ហើយ​ព្រះអង្គ​មិន​បន្ថែម​ការនឿយហត់​ក្នុង​ព្រះពរនោះ​ឡើយ#10:22 ហើយ​ព្រះអង្គ​មិន​បន្ថែម​ការនឿយហត់ក្នុងព្រះពរ​នោះ​ឡើយ​―ឬ “ការនឿយហត់របស់មនុស្សមិនអាច​បន្ថែម​លើព្រះពរនោះឡើយ”។​។
23ការ​ធ្វើ​អាក្រក់​ជា​ការសប្បាយ​ដល់​មនុស្សល្ងង់
រីឯ​ប្រាជ្ញា​ជា​ការសប្បាយ​ដល់​មនុស្ស​ដែល​មាន​ការយល់ដឹង​។
24អ្វីដែល​មនុស្ស​អាក្រក់​ភ័យខ្លាច ការនោះ​នឹង​ធ្លាក់មក​លើ​ពួកគេ
រីឯ​បំណងប្រាថ្នា​របស់​មនុស្ស​សុចរិត នឹង​ត្រូវបាន​ប្រទានឲ្យ​។
25កាលណា​ព្យុះសង្ឃរា​ផាត់បាត់​ទៅ មនុស្ស​អាក្រក់​ក៏​គ្មានទៀត​ដែរ
រីឯ​មនុស្ស​សុចរិត​នៅស្ថិតស្ថេរ​ជារៀងរហូត​។
26ដូចដែល​ទឹកខ្មេះ​ដល់​ធ្មេញ​ជា​យ៉ាងណា ហើយ​ផ្សែង​ដល់​ភ្នែក​ជា​យ៉ាងណា
មនុស្ស​ខ្ជិលច្រអូស​ក៏​ជា​យ៉ាងនោះដែរ ដល់​អ្នក​ដែល​ចាត់​គាត់​ឲ្យទៅ​។
27ការកោតខ្លាច​ព្រះយេហូវ៉ា​បន្ថែម​អាយុ
ប៉ុន្តែ​ឆ្នាំ​របស់​មនុស្ស​អាក្រក់ នឹង​ត្រូវបាន​បន្ថយឲ្យខ្លី​។
28ក្ដីសង្ឃឹម​របស់​មនុស្ស​សុចរិត​នាំមកនូវ​អំណរ
រីឯ​ការរំពឹងទុក​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​។
29មាគ៌ា​របស់​ព្រះយេហូវ៉ា​ជា​បន្ទាយ​ដល់​មនុស្សគ្រប់លក្ខណ៍
ប៉ុន្តែ​ជា​សេចក្ដីហិនវិនាស​ដល់​អ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​។
30មនុស្ស​សុចរិត​នឹង​មិន​រង្គើ​ជារៀងរហូត
ប៉ុន្តែ​មនុស្ស​អាក្រក់​នឹង​រស់នៅ​ផែនដី​មិនបានឡើយ​។
31មាត់​របស់​មនុស្ស​សុចរិត​បញ្ចេញ​ប្រាជ្ញា
រីឯ​អណ្ដាត​នៃ​សេចក្ដីកំហូច​នឹង​ត្រូវបាន​កាត់ចេញ​។
32បបូរមាត់​របស់​មនុស្ស​សុចរិត​ចេះ​និយាយ​អ្វីដែលសមគួរ
រីឯ​មាត់​របស់​មនុស្ស​អាក្រក់​និយាយតែ​សេចក្ដីកំហូច​៕

ទើបបានជ្រើសរើសហើយ៖

សុភាសិត 10: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល