លូកា 3

3
អ្នកនាំពាក្យរបស់ព្រះមែស៊ី
1នៅ​ឆ្នាំ​ទីដប់ប្រាំ​នៃ​រជ្ជកាល​សេសារ​ទីប៊ើរ កាល​ប៉ុនទាស​ពីឡាត់​ធ្វើជាអភិបាល​នៃ​យូឌា ហេរ៉ូឌ​ធ្វើជាស្ដេចត្រាញ់​នៃ​កាលីឡេ ភីលីព​អនុជ#3:1 អនុជ​―ន័យត្រង់គឺ “បងប្អូនប្រុស”។​របស់​ហេរ៉ូឌ​ធ្វើជាស្ដេចត្រាញ់​នៃ​តំបន់​អ៊ីទូរេ និង​ត្រាខូនីត ហើយ​លីសានាស​ធ្វើជាស្ដេចត្រាញ់​នៃ​អាប៊ីលេន 2គឺ​ពេលដែល​អាន់ណាស និង​កៃផាស​ជា​មហាបូជាចារ្យ នោះ​ព្រះបន្ទូល​របស់​ព្រះ​បាន​មកដល់​យ៉ូហាន​កូន​សាការី នៅ​ទីរហោស្ថាន​។ 3គាត់​ក៏​ទៅ​តាម​តំបន់​ទាំងអស់​ជុំវិញ​ទន្លេយ័រដាន់ ទាំង​ប្រកាស​អំពី​ពិធីជ្រមុជទឹក​នៃ​ការកែប្រែចិត្ត​សម្រាប់​ការលើកលែងទោស​បាប 4ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​ព្យាការី​អេសាយ#3:4 គម្ពីរ​ព្យាការី​អេសាយ​―ន័យត្រង់គឺ “សៀវភៅអំពីពាក្យរបស់អេសាយ”។​ថា​:
“មាន​សំឡេង​មួយ​ស្រែក​នៅ​ទីរហោស្ថាន​ថា​:
‘ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះអម្ចាស់
ចូរ​តម្រង់​ផ្លូវលំ​របស់​ព្រះអង្គ​!
5 ជ្រលងភ្នំ​ទាំងអស់​នឹង​ត្រូវបាន​លុបបំពេញ
ហើយអស់ទាំង​ភ្នំ និង​ទីទួល​នឹង​ត្រូវបាន​ពង្រាប​;
រីឯ​ផ្លូវ​វៀច​នឹង​ត្រូវបាន​តម្រង់
ហើយ​ផ្លូវ​រដិបរដុប​នឹង​ត្រូវបាន​ធ្វើឲ្យ​រាបស្មើ
6 នោះ​មនុស្ស # 3:6 មនុស្ស―ន័យត្រង់គឺ “សាច់”។ ទាំងអស់​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ’”។ # 3:4-6 《អេសាយ》 40:3-5។
7យ៉ូហាន​និយាយ​នឹង​ហ្វូងមនុស្ស​ដែល​ចេញមក​ដើម្បី​ទទួលពិធីជ្រមុជទឹក​ពី​គាត់​ថា៖ “ពូជ​ពស់វែក​អើយ! តើ​នរណា​បាន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​រត់គេច​ពី​ព្រះពិរោធ​ដែល​រៀបនឹងមក​? 8បើដូច្នេះ ចូរ​បង្កើត​ផល​ឲ្យ​សម​នឹង​ការកែប្រែចិត្ត​ចុះ​! កុំឲ្យ​ចាប់ផ្ដើម​និយាយ​ក្នុងចិត្ត​ថា​: ‘យើង​មាន​អ័ប្រាហាំ​ជា​ដូនតា’ នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះ​អាច​បង្កើត​កូនចៅ​ឲ្យ​អ័ប្រាហាំ​ពី​ដុំ​ថ្ម​ទាំងនេះ​បាន​។ 9សូម្បីតែ​ឥឡូវនេះ ពូថៅ​ដាក់​នៅនឹង​គល់​ដើមឈើ​រួចហើយ ដូច្នេះ​អស់ទាំង​ដើមឈើ​ដែល​មិន​បង្កើត​ផល​ល្អ នឹង​ត្រូវបាន​កាប់ចោល ហើយ​បោះទៅ​ក្នុង​ភ្លើង”។
10ហ្វូងមនុស្ស​ក៏​សួរ​គាត់​ថា៖ “បើដូច្នេះ តើ​យើងខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?”។
11យ៉ូហាន​ឆ្លើយ​នឹង​ពួកគេ​ថា៖ “អ្នកណា​ដែល​មាន​អាវ#3:11 អាវ―ឬ “អាវខាងក្នុង”។​ពីរ ត្រូវ​ចែកឲ្យ​អ្នក​ដែល​គ្មាន ហើយ​អ្នកណា​ដែល​មាន​អាហារ ក៏​ត្រូវ​ធ្វើ​ដូចគ្នា​ដែរ”។
12មាន​ពួក​អ្នកទារពន្ធ​មក​ទទួលពិធីជ្រមុជទឹក​ដែរ ពួកគេ​ក៏​សួរ​យ៉ូហាន​ថា៖ “លោកគ្រូ តើ​យើងខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?”។
13យ៉ូហាន​ប្រាប់​ពួកគេ​ថា​៖ “កុំ​ទារ​ពន្ធ​ហួសកម្រិត​ដែល​បាន​កំណត់​ឲ្យ​អ្នករាល់គ្នា​នោះ​ឡើយ”។
14ពួក​ទាហាន​ក៏​សួរ​គាត់​ដែរ​ថា៖ “ចុះ​យើងខ្ញុំ​វិញ តើ​គួរ​ធ្វើ​ដូចម្ដេចដែរ​?”។
យ៉ូហាន​និយាយថា​៖ “កុំ​គំរាមយកលុយ ឬ​ចេះតែចោទយកលុយ#3:14 ចេះតែចោទយកលុយ―ឬ “មួលបង្កាច់”។​ពី​អ្នកណាឡើយ តែ​ចូរ​ស្កប់ចិត្ត​នឹង​ប្រាក់ឈ្នួល​របស់ខ្លួន​វិញ”។
15នៅគ្រាដែល​ប្រជាជន​កំពុង​រង់ចាំ នោះ​ពួកគេ​ទាំងអស់គ្នា​ក៏​នឹកស្មាន​ក្នុង​ចិត្ត​អំពី​យ៉ូហាន​ថា ប្រហែល​គាត់​ជា​ព្រះ​គ្រីស្ទ​។ 16យ៉ូហាន​តប​នឹង​ពួកគេ​ទាំងអស់គ្នា​ថា៖ “ខ្ញុំ​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹក#3:16 ដោយ​ទឹក―ឬ “ក្នុងទឹក”។​មែន ប៉ុន្តែ​មាន​ម្នាក់​ដែល​ធំជាង​ខ្ញុំ​នឹង​មក ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែស្បែកជើង​របស់​លោក​ផង​។ លោក​នឹង​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយ​ភ្លើង#3:16 ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និងដោយ​ភ្លើង―ឬ “ក្នុងព្រះវិញ្ញាណ​ដ៏វិសុទ្ធ និងក្នុង​ភ្លើង”។​។ 17លោក​កាន់​ចង្ហាយ​ក្នុង​ដៃ ដើម្បី​សម្អាត​លានបោកស្រូវ​របស់​លោក ហើយ​ប្រមូល​ស្រូវ​ដាក់ក្នុង​ជង្រុក​របស់​លោក រីឯ​អង្កាម​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់មិនបាន”។ 18ដូច្នេះ យ៉ូហាន​បាន​ប្រកាសដំណឹងល្អ​ដល់​ប្រជាជន​ដោយ​ពាក្យ​ដាស់តឿន​ផ្សេងទៀត​ជាច្រើន​។ 19ប៉ុន្តែ​នៅពេល​ស្ដេចត្រាញ់​ហេរ៉ូឌ​ត្រូវ​យ៉ូហាន​ស្ដីបន្ទោស​អំពី​ហេរ៉ូឌាស​មហេសី​របស់#3:19 ឯកសារបុរាណខ្លះបន្ថែម “ភីលីព”។​អនុជ​ទ្រង់ និង​អំពី​អស់ទាំង​ការ​អាក្រក់​ដែល​ទ្រង់​បាន​ប្រព្រឹត្ត 20ទ្រង់​បាន​បន្ថែម​ការនេះ​មួយ​ទៀត​លើ​ការ​អាក្រក់​ទាំងអស់ គឺ​ទ្រង់​បាន​ឃុំឃាំង​យ៉ូហាន​ក្នុង​គុក​។
ព្រះយេស៊ូវទទួលពិធីជ្រមុជទឹក
21កាលមួយមានកើតឡើងដូច្នេះ​: នៅពេល​ប្រជាជន​ទាំងអស់​បាន​ទទួលពិធីជ្រមុជទឹក ព្រះយេស៊ូវ​ក៏​បាន​ទទួលពិធីជ្រមុជទឹក​ដែរ​។ ពេល​ព្រះអង្គ​កំពុង​អធិស្ឋាន ផ្ទៃមេឃ​ត្រូវបាន​បើកចំហ 22ហើយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​យាង​ចុះ​ក្នុង​រូបសណ្ឋាន​ដូចជា​សត្វព្រាប​មក​លើ​ព្រះអង្គ រួច​មាន​សំឡេង​មួយ​មក​ពី​លើមេឃ​ថា​៖
“អ្នក​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង
យើង​ពេញចិត្ត​នឹង​អ្នក”។
កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូវគ្រីស្ទ
23នៅពេល​ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​ព័ន្ធកិច្ច#3:23 ព័ន្ធកិច្ច―ជាពាក្យជំនួយ។ ព្រះអង្គ​មាន​ព្រះជន្មាយុ​ប្រមាណ​សាមសិប​ព្រះវស្សា ហើយ​តាមដែល​គេ​គិតស្មាន
ព្រះអង្គ​ជា​កូន​របស់​យ៉ូសែប យ៉ូសែប​ជា​កូន​ហេលី
24ហេលី​ជាកូន​ម៉ាត់ថាត់ ម៉ាត់ថាត់​ជាកូន​លេវី
លេវី​ជាកូន​ម៉ិលគី ម៉ិលគី​ជាកូន​យ៉ាណាយ
យ៉ាណាយ​ជាកូន​យ៉ូសែប 25យ៉ូសែប​ជាកូន​ម៉ាតាធាស
ម៉ាតាធាស​ជាកូន​អេម៉ុស អេម៉ុស​ជាកូន​ណាហ៊ូម
ណាហ៊ូម​ជាកូន​អែសលី អែសលី​ជាកូន​ណាកាយ
26ណាកាយ​ជាកូន​ម៉ាអាត ម៉ាអាត​ជាកូន​ម៉ាតាធាស
ម៉ាតាធាស​ជាកូន​សេម៉ី សេម៉ី​ជាកូន​យ៉ូសិក
យ៉ូសិក​ជាកូន​យូដា 27យូដា​ជាកូន​យ៉ូអាណាន់
យ៉ូអាណាន់​ជាកូន​រេសា រេសា​ជាកូន​សូរ៉ូបាបិល
សូរ៉ូបាបិល​ជាកូន​សាលធាល សាលធាល​ជាកូន​នេរី
28នេរី​ជាកូន​ម៉ិលគី ម៉ិលគី​ជាកូន​អ័តឌី
អ័តឌី​ជាកូន​កូសាម កូសាម​ជាកូន​អែលម៉ូដាម
អែលម៉ូដាម​ជាកូន​អ៊ើរ 29អ៊ើរ​ជាកូន​យ៉ូសេ
យ៉ូសេ​ជាកូន​អេលាស៊ើរ អេលាស៊ើរ​ជាកូន​យ៉ូរិម
យ៉ូរិម​ជាកូន​ម៉ាត់ថាត់ ម៉ាត់ថាត់​ជាកូន​លេវី
30លេវី​ជាកូន​ស៊ីម្មាន ស៊ីម្មាន​ជាកូន​យូដា
យូដា​ជាកូន​យ៉ូសែប យ៉ូសែប​ជាកូន​យ៉ូណាម
យ៉ូណាម​ជាកូន​អេលាគីម 31អេលាគីម​ជាកូន​ម៉េលាស
ម៉េលាស​ជាកូន​ម៉ៃណាន ម៉ៃណាន​ជាកូន​ម៉ាតាថា
ម៉ាតាថា​ជាកូន​ណាថាន់ ណាថាន់​ជាកូន​ដាវីឌ
32ដាវីឌ​ជាកូន​អ៊ីសាយ អ៊ីសាយ​ជាកូន​អូបិឌ
អូបិឌ​ជាកូន​បូអូស បូអូស​ជាកូន​សាលម៉ូន
សាលម៉ូន​ជាកូន​ណាសូន 33ណាសូន​ជាកូន​អ័មីណាដាប់
អ័មីណាដាប់​ជាកូន​អាដមីន អាដមីន#3:33 ឯកសារបុរាណខ្លះគ្មាន “ជា​កូន​អាដមីន អាដមីន”។​ជាកូន​អើរ៉ាម#3:33 អើរ៉ាម―ឯកសារបុរាណខ្លះថា “អ័រនី”។
អើរ៉ាម​ជាកូន​ហេស្រុន ហេស្រុន​ជាកូន​ពេរេស
ពេរេស​ជាកូន​យូដា 34យូដា​ជាកូន​យ៉ាកុប
យ៉ាកុប​ជាកូន​អ៊ីសាក អ៊ីសាក​ជាកូន​អ័ប្រាហាំ
អ័ប្រាហាំ​ជាកូន​ថេរ៉ា ថេរ៉ា​ជាកូន​ណាឃរ
35ណាឃរ​ជាកូន​សេរូក សេរូក​ជាកូន​រេហ៊ូវ
រេហ៊ូវ​ជាកូន​ផាលេក ផាលេក​ជាកូន​ហេប៊ើរ
ហេប៊ើរ​ជាកូន​សេឡា 36សេទ្បា​ជាកូន​កៃណាន
កៃណាន​ជាកូន​អើប៉ាក់សាឌ អើប៉ាក់សាឌ​ជាកូន​សិម
សិម​ជាកូន​ណូអេ ណូអេ​ជាកូន​ឡាមេក
37ទ្បាមេក​ជាកូន​មធូសាទ្បា មធូសាទ្បា​ជាកូន​ហេណុក
ហេណុក​ជាកូន​យ៉ារេឌ យ៉ារេឌ​ជាកូន​ម៉ាលេលាល
ម៉ាលេលាល​ជាកូន​កៃណាន 38កៃណានជាកូន​អេណុស
អេណុស​ជាកូន​សេថ សេថ​ជាកូន​អ័ដាម
ហើយ​អ័ដាម​ជាកូន​របស់​ព្រះ៕

ទើបបានជ្រើសរើសហើយ៖

លូកា 3: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល