អេសាយ 12
12
ចម្រៀងសរសើរព្រះ
1នៅថ្ងៃនោះ អ្នកនឹងនិយាយថា៖
“ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ!
ទោះបីជាព្រះអង្គបានក្រេវក្រោធនឹងទូលបង្គំក៏ដោយ
ក៏ព្រះពិរោធរបស់ព្រះអង្គបានបែរចេញទៅ
ហើយព្រះអង្គបានសម្រាលទុក្ខទូលបង្គំវិញ។
2មើល៍! ព្រះជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ
ខ្ញុំនឹងទុកចិត្តលើព្រះអង្គ ហើយមិនភ័យខ្លាចឡើយ
ដ្បិតព្រះអម្ចាស់ គឺព្រះយេហូវ៉ា ជាកម្លាំង និងជាចម្រៀងរបស់ខ្ញុំ
ហើយព្រះអង្គបានជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ”។
3ដោយហេតុនេះ អ្នករាល់គ្នានឹងដងទឹកពីអណ្ដូងនៃសេចក្ដីសង្គ្រោះដោយអំណរ។
4នៅថ្ងៃនោះ អ្នករាល់គ្នានឹងនិយាយថា៖
“ចូរអរព្រះគុណដល់ព្រះយេហូវ៉ា
ចូរស្រែកហៅព្រះនាមរបស់ព្រះអង្គ
ចូរប្រកាសអំពីកិច្ចការរបស់ព្រះអង្គនៅក្នុងចំណោមបណ្ដាជន
ចូររំលឹកគេថាព្រះនាមរបស់ព្រះអង្គត្រូវបានលើកតម្កើង។
5ចូរច្រៀងសរសើរតម្កើងព្រះយេហូវ៉ា ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ
ចូរឲ្យផែនដីទាំងមូលដឹងការនេះជាប្រាកដ។
6ពួកអ្នកដែលរស់នៅស៊ីយ៉ូនអើយ
ចូរស្រែកហ៊ោ ហើយច្រៀងដោយអំណរ
ដ្បិតអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលទ្រង់ធំឧត្ដមនៅកណ្ដាលអ្នករាល់គ្នា!”៕
ទើបបានជ្រើសរើសហើយ៖
អេសាយ 12: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative